ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងពិចារណាការកាត់បន្ថយថ្លៃដឹកជញ្ជូន សម្រាប់បណ្ដាលប្រទេស ដែលទិញអាវុធពីខ្លួន

អាមេរិកៈ ក្រសួងការពារជាតិអាមេរិក បានឲ្យដឹថា មន្ទីរបញ្ចកោណ កំពុងតែពិចារណាការកាត់បន្ថយ ថ្លៃដឹកជញ្ជូនអាវុធអាមេរិក សម្រាប់អ្នកទិញបរទេស ក្នុងគោលបំណងដើម្បីកាត់បន្ថយការចំណាយសរុបដល់ដៃគូយោធារបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨។

ការផ្លាស់ប្តូរនេះ ត្រូវបានបង្ហាញដោយឧត្តមសេនីយ៍ឯក លោក Charles Hooper ជាប្រធានទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារ ប្រទេសរបស់មន្ទីរបញ្ចកោណ (DSCA) នៅឯពិព័រណ៍យន្តហោះ Farnborough International 2018 កាលពីថ្ងៃអាទិត្យ។

លោក Hooper បានប្រាប់សារព័ត៌មាន Defense ថា «យើងកំពុងសម្លឹងមើលការកាត់បន្ថយថ្លៃដឹកជញ្ជូនអាវុធ ដោយការមើលទៅលើវា នៅពេលវេលាចុងក្រោយនេះ ចំពេលតម្លៃប្រេងបានហក់ទ្បើងខ្ពស់ ដូច្នេះតាមការពិនិត្យមើលរបស់យើងឃើញថា អាមេរិក នឹងកាត់បន្ថយតម្លៃវានោះ»។

ការលើកទ្បើងរបស់លោក Hooper ដោយមើលឃើញថា កម្មវិធីលក់អាវុធទៅឲ្យកងទ័ពបរទេស របស់មន្ទីរបញ្ចកោណ DSCA បានបោះពុម្ភផ្សាយថា អ្នកទិញបរទេសត្រូវបានគិតថ្លៃសេវាដឹកជញ្ជូន ដែលត្រូវបានកំណត់ដោយតម្លៃប្រេង និងវត្ថុដែលត្រូវបានលក់។

ខណៈដែលសេចក្តីសម្រេចចុងក្រោយ ដើម្បីបន្ថយថ្លៃសេវានេះ គឺអាស្រ័យលើអ្វីដែលការិយាល័យគណនេយ្យរបស់ DSCA សម្រេច ហើយលោក Hooper បានប្រាប់ថា លោកមានទំនុកចិត្តខ្ពស់ថា ប្រទេសខ្លួននឹងត្រលប់មកវិញ ជាមួយការប្តេជ្ញាចិត្តជាវិជ្ជមាន ដើម្បីអាចកាត់បន្ថយថ្លៃសេវានោះបាន៕

មតិយោបល់