ព័ត៌មានកីឡា

Kovacic ស្នើសុំគ្រូបង្វឹកចាកចេញ

ខ្សែបម្រើក្រូអាត Mateo Kovacic បានសម្រេចចិត្តស្នើសុំគ្រូបង្វឹកថ្មីរបស់ក្រុម​អធិរាជស Real Madrid ក្នុងការផ្លាស់ប្តូរទ្រនុំថ្មី ក្រោយពីមិនសូវបានបង្ហាញខ្លួន​ក្នុងជម្រើស ១១នាក់ដំបូង។

បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា កីឡាករក្រូអាត Mateo Kovacic មិនចង់បន្តអាជីពជាមួយក្រុម Real Madrid ទៀតឡើយ បន្ទាប់ពីក្រុម​យក្សអេស្ប៉ាញមួយនេះ មិនសូវផ្តល់កៅអីសុវត្ថិភាពដល់កីឡាកររូបនេះ នាពេល​កន្លងមកឡើយ។ ជាការពិតណាស់​ Kovacic មានទម្រង់លេងល្អ ក៍ប៉ុន្តែ រូបគេនៅតែមិនទាន់ទទួលបានការទុកចិត្តពីគ្រូ Real Madrid នៅឡើយទេ ដោយតែងតែអង្គុយកៅអីបម្រុងជានិច្ច ព្រោះថាតំណែងបម្រើរបស់ Kovacic ពិបាកប្រជែងជាមួយ Casemiro, Toni Kroos និង Luka Modric ដែលសុទ្ធសឹងជា Key Player របស់ Real Madrid ។ យ៉ាងណាវិញ សម្រាប់ Kovacic ឲ្យតែ Real Madrid យល់ព្រមដោះលែងនោះ មិនខ្វះក្លិបតាមប្រមាញ់​កីឡាកររូបនេះឡើយ ព្រោះថា Juventus, Bayern Munich, Paris Saint Germain, Manchester City និង Manchester United កំពុងចង់បាន​កីឡាកររូបនេះយ៉ាងខ្លាំង។

ដូច្នេះហើយ ខ្សែបម្រើក្រូអាត Mateo Kovacic ចង់ចាកចេញពីក្រុម Real Madrid យ៉ាងខ្លាំង ដើម្បីស្វែងរកទ្រនុំថ្មី ដែលប្រសើរជាងនេះ ពោលគឺចង់លេង​ ១១នាក់ដំបូងច្រើនជាងអង្គុយកៅអីបម្រុងមើលគេលេងក្នុងទីលាន។

មតិយោបល់