ហ្វីលីពីនៈ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានប្ដេជ្ញារក្សានិន្នាការរបស់លោក ពាក់ព័ន្ធនឹងសង្រ្គាមបង្ហូរឈាមទៅលើគ្រឿងញៀន ដោយលោកបានប្រាប់ប្រទេសជាជាតិ នៅក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់ខ្លួនថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងបន្តឥតឈប់ឈរ ហើយគ្មានអ្វីត្រូវភ័យខ្លាយទ្បើយ ក្នុងអំឡុងពេលនៃការកាន់អំណាចរបស់លោករយៈពេលពីរឆ្នាំ កន្លងមកនេះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨។
លោក Duterte បានប្រាប់នៅសម័យប្រជុំរួមមួយ របស់សភាកាលពីថ្ងៃច័ន្ទថា យុទ្ធនាការប្រឆាំងគ្រឿងញៀន ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ គឺបានទាក់ទាញការថ្កោលទោសពីអន្ដរជាតិ «ហួសពីការស្មាន» ហើយលោក ក៏បានបញ្ឃប់ក្រុមសកម្មជន ដែលទាមទារឲ្យបញ្ឈប់វាផងដែរ។
ក្នុងនោះលោក Duterte បានបន្ថែមថា «សង្រ្គាមគ្រឿងញៀន ដែលត្រូវបានគេចោទថា ជាអំពើខុសច្បាប់នោះ មិនមានអ្វីត្រូវបានរារាំងទ្បើយ តែវានឹងជំនួសមកវិញ ជាមួយការបន្តការបង្ក្រាបឥតឈប់ឈរ ហើយគ្មានអ្វីត្រូវភ័យខ្លាយនោះទេ ដោយលោកនឹងធ្វើវាឲ្យដូចជាថ្ងៃដែល វាបានចាប់ផ្តើមអីចឹង បើទោះបីការបង្ក្រាបនៅពេលនេះ កំពុងក្លាយជាប្រធានបទ នៃការពិនិត្យបឋម ដោយព្រះរាជអាជ្ញា នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិក៏ដោយ៕
មតិយោបល់