ព័ត៌មានអន្តរជាតិ

អាមេរិក និងសហភាពអឺរ៉ុប ព្រមព្រៀងគ្នាបន្ធូររនាំងពាណិជ្ជកម្ម

អាមេរិកៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធ បន្ទាប់ពីកិច្ចប្រជុំ ជាមួយប្រធានគណៈកម្មការអឺរ៉ុប លោក Jean-Claude Juncker ថា អាមេរិក បានព្រមព្រៀងគ្នា ដើម្បីធ្វើការឆ្ពោះទៅរកការកាត់បន្ថយរបាំងពាណិជ្ជកម្ម ជាមួយសហភាពអឺរ៉ុប។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨។

ដោយលោកបាននិយាយថា ភាគីទាំងពីរ នឹងធ្វើការរួមគ្នា ដើម្បីលុបបំបាត់ការយកពន្ធនាំចេញនាំចូល និងបន្ធូរបន្ថយរបាំងពន្ធនាំចេញនាំចូល ព្រមទាំងមិនអនុញ្ញាតឲ្យមានការលូកដៃចូលពីរដ្ឋាភិបាល សម្រាប់ប្រាក់ឧបត្ថម្ភលើទំនិញមិនមែនរថយន្ត។

ពួកគេក៏បានព្រមព្រៀងគ្នាផងដែរ ក្នុងការបង្កើនការធ្វើពាណិជ្ជកម្មលើសេវាកម្ម និងកសិកម្ម រួមទាំងការនាំចេញសណ្តែកអាមេរិកកាន់តែច្រើន ទៅកាន់សហភាពអឺរ៉ុប។

សូមជំរាបថា កិច្ចព្រមព្រៀងទាំងនេះ បានកើតមានទ្បើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប៕

មតិយោបល់