ព័ត៌មានអន្តរជាតិ

អាមេរិកមានទំនុកខ្ពស់ អាចទប់ស្កាត់មីស៊ីលកូរ៉េខាងជើង

អាមេរិកៈ មេបញ្ជាការទ័ពជាន់ខ្ពស់លោស្រី Lori Robinson នៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា មន្ទីរបញ្ចកោណ អាចការពារ និងប្រឆាំងការគំរាមកំហែងណាមួយ ដោយមីស៊ីលរបស់កូរ៉េខាងជើង បើទោះបីក្រុងព្យុងយ៉ាង បានព្រមានបាញ់មីស៊ីល ក្នុងរយៈពេលដ៏ខ្លីខាងមុខ ជាមួយការវិវត្តយ៉ាងឆាប់រហ័ស នូវកម្មវិធីអាវុធរបស់ខ្លួន។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៧។

លោកស្រី Robinson បានប្រាប់សមាជិកសភាថា « មានទំនុកចិត្តខ្លាំងបំផុត ចំពោះសមត្ថភាពរបស់អាមេរិក ដើម្បីស្ទាក់ចាប់មីស៊ីលលផ្លោងអន្តរទ្វីប (ICBM) របស់មេដឹកនាំកូរ៉េខាងជើង លោក គឹម ជុងអ៊ុន បន្ទាប់ពីទទួលជោគជ័យបាញ់វានៅពេលថ្មីៗនេះ»។

លោកស្រី Robinson ដែលដឹកនាំបញ្ជាការការពារអវកាសអាមេរិកខាងជើង (NORAD) បានបង្ហាញពីវិធីសាស្ត្ររកឃើញគ្រាប់មីស៊ីល និងការការពារក្នុងតំបន់ ដោយលើកទ្បើងថា «ឥទ្បូវនេះ… លោកគីម មិនអាចបាញ់មីស៊ីលឆ្ពោះមកដល់ប្រទេសកំណើតយើងទ្បើយ ប៉ុន្តែខ្ញុំជំនឿថា លោកអាចនឹងធ្វើវា»។

ក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលឆ្លងទ្វីប ចូលទៅក្នុងសមុទ្រជប៉ុន កាលពីថ្ងៃពុធ ដែលបានធ្វើទ្បើងរយៈពេល មុនមួយថ្ងៃ នៃកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីលោក ដូណាល់ ត្រាំ និងលោក ស៊ី ជីងពីង ដែលត្រូវបានគេកំណត់របៀបវារៈ លើបញ្ហាកូរ៉េខាងជើងផងដែរ៕

មតិយោបល់