អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា នឹងមានកិច្ចរចា ជាមួយមេដឹកនាំអ៊ីរ៉ង់នាពេលឆាប់ៗខាងមុខ បើទោះបីជាមានភាពស្ងៀមស្ងាត់ពីមេដឹកនាំសាធារណរដ្ឋឥស្លាម ជុំវិញការស្នើសុំរបស់លោក សម្រាប់កិច្ចពិភាក្សារវាងប្រទេសទាំងពីរក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨។
សម្រាប់ការរំពឹងទុកនៃជំនួបនេះ កំពុងបង្កឲ្យមានការសង្ស័យកាន់តែរីករាលដាល នៅក្នុងប្រទេសអ៊ីរ៉ង់ថា វាអាចនឹងប្រព្រឹត្តទៅបាន ប៉ុន្តែក៏មានការលើកទ្បើងផងដែរ ពីអ្នកតាក់តែងច្បាប់ម្នាក់ បាននិយាយថា កិច្ចចរចានេះ នឹងជារឿងដ៏គួរឲ្យអាម៉ាស់បំផុត។
យ៉ាងណាមិញមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ មិនទាន់បានធ្វើការឆ្លើយតបភ្លាមៗវិញទេ ចំពោះសេចក្តីថ្លែងការណ៍របស់លោក ត្រាំ កាលពីមួយថ្ងៃមុន ដែលបាននិយាយាថា លោក ត្រាំ នឹងជួបជាមួយអ៊ីរ៉ង់ នៅពេលណាមួយដែលពួកគេត្រូវការ ដោយគ្មានលក្ខខណ្ឌទុកជាមុន។
ដោយលោក ត្រាំ បានប្រាប់រឿងមួយនេះ នៅឯជំនួបប្រជុំមួយក្នុងទីក្រុង Tampa នៃរដ្ឋផ្លរីដាថា លោកមានអារម្មណ៍ថា ពួកគេ (អ៊ីរ៉ង់) នឹងពិភាក្សាជាមួយអាមេរិកនាពេលឆាប់ខាងមុខ។
ក្នុងនោះលោក បានបញ្ជាក់ពីឱកាស ដើម្បីបង្កើតកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយទៀត ដែលមានលក្ខណៈខុសគ្នា ពីកិច្ចព្រមព្រៀងឆ្នាំ ២០១៥ រវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក បន្ទាប់ពីប្រធានាធិបតីអាមេរិក បានដកខ្លួនចេញនោះ៕
មតិយោបល់