ព័ត៌មានអន្តរជាតិ

លោក ត្រាំ អះអាងថា ទទួលបានលិខិតដ៏ល្អមួយពីមេដឹកនាំកូរ៉េខាងជើង

អាមេរិកៈ ប្រធានាធិបតីរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញអារម្មណ៍ពេញចិត្ត ជាមួយមេដឹកនាំកូរ៉េខាងជើង កាលពីថ្ងៃអង្គារ បន្ទាប់ពីលោកទទួលបានលិខិតដ៏ល្អប្រសើរមួយពីលោក គីម ជុងអ៊ុន ដែលមានរំលេចនូវគោលជំហរជាសាធារណៈប្រឆាំងនឹងចារកម្ម CIA មកលើរូបលោក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។

លោក ត្រាំ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅសេតវិមានថា លោកគិតថា នឹងមានអ្វីកើតឡើង ដែលជាភាពវិជ្ជមាន ប៉ុន្តែលោក មិនបានផ្តល់ព័ត៌មានលម្អិត នៅក្នុងលិខិតមួយនោះទេ។

យ៉ាងណាមិញរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ត្រូវបានគេមើលឃើញថា កំពុងស្វែងរកការធ្វើឲ្យប្រសើរឡើងវិញ នៅក្នុងការចរចា ជាមួយក្រុងព្យុងយ៉ាង ដើម្បីឱ្យរបបមួយនេះ ព្រមបោះបង់ចោល កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន៕

មតិយោបល់