ចិនៈ ក្រសួងសន្តិសុខសាធារណៈ (MPS)បាននិយាយកាលពីថ្ងៃអង្គារថា ប៉ូលិសចិនបានដោះស្រាយករណីធំៗ ១៥៨ ករណីពាក់ព័ន្ធនឹងធនាគារក្រោមដី និងការលាងលុយកខ្វក់នៅក្នុងឆ្នាំនេះ និងបានចាប់ជនសង្ស័យ៤៥០នាក់ ។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនេៅថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៦។
ក្រសួងសន្តិសុខសាធារណៈរបស់បាននិយាយថា ការបង្រ្កាបបានចាប់ផ្តើមឡើងដោយក្រសួងសន្តិសុខសាធារណៈរបស់ធនាគារប្រជាជនចិន និងរដ្ឋបាលរបស់រដ្ឋនៃការប្តូរប្រាក់បរទេស បាន ១៩២ទីតាំងដែលជាកន្លែងផ្តល់សេវាធនាគារខុសច្បាប់ និងត្រូវបានរកឃើញពាក់ព័ន្ធនឹងប្រាក់ជិត ៣០ពាន់លានដុល្លារសហរដ្ឋអាមេរិក ។
បទល្មើសដែលប្រព្រឹត្តដោយធនាគារនៅក្រោមដីគឺនៅតែរីករាលដាលបើ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងរបស់ប៉ូលិសច្រើនឆ្នាំដើម្បីគ្រប់គ្រង ទប់ស្កាត់ពួកគេកុំឲ្យបន្តពង្រីកវិសាលភាពមួយនេះទៀតក៏ដោយ។
ធនាគារនៅក្រោមដីនៅក្នុងតំបន់ផ្សេងគ្នាបានឃុបឃិតកាន់តែខ្លាំងឡើងជាមួយធនាគារផ្សេងទៀតបង្កើតបទឧក្រិដ្ឋកម្ម រីករាលដាលទៅកន្លែងផ្សេងទៀត និងការប្តេជ្ញាចិត្តនៅក្នុងវិធីសម្ងាត់ច្រើនទៀត។
ក្រសួងសន្តិសុខសាធារណៈបាននិយាយថា ធនាគារនៅក្រោមដីបានក្លាយជាបណ្តាញសម្រាប់ការផ្ទេរប្រាក់ខុសច្បាប់ដែលទទួលបានតាមរយះគ្រប់រូបភាពទាំងអស់នៃសកម្មភាពខុសច្បាប់ រួមទាំងមូលនិធិសាធារណៈកេងបន្លំដោយមន្ត្រីពុករលួយ ។
ក្រសួងសន្តិសុខសាធារណៈ បានឲ្យដឹងថា ការបង្ក្រាបនៅឆ្នាំនេះបានផ្តោតលើធនាគារនៅក្រោមដី ឆ្លងតំបន់ និងឆ្លងព្រំដែន ដូចជាអ្នកដែលផ្ទេរប្រាក់ដែលបានមកពីអំពើពុករលួយ និងឧក្រិដ្ឋកម្មផ្សេងទៀត៕
មតិយោបល់