ព័ត៌មានអន្តរជាតិ

អាមេរិក បញ្ជាឲ្យកងកម្លាំងខ្លួនរាយការណ៍ពីសកម្មភាពយោធាចិន នៅសមុទ្រចិនខាងត្បូង

អាមេរិកៈ សភាអាមេរិក បានបញ្ជាឲ្យយោធាខ្លួនតាមដាន និងរាយការណ៍អំពីសកម្មភាពយោធាចិននៅសមុទ្រចិនខាងត្បូង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨។

តាមរយៈការរាយការណ៍នេះ នឹងផ្ដល់នូវភាពយុត្តិធម៌ សម្រាប់អាមេរិក ក្នុងការធ្វើសមយុទ្ធយោធាខ្លួន នៅតំបន់នោះផងដែរ ជាក់ស្ដែងដូចជា បេសកកម្មដែលជាសេរីភាពនៃការធ្វើនាវាចរ ប៉ុន្តែវា ត្រូវបានគេមើលឃើញថា នឹងមិនអាចដាក់សម្ពាធដល់រដ្ឋាភិបាលចិន ឲ្យផ្លាស់ប្តូរទិសដៅនៃសកម្មភាពជាយុទ្ធសាស្ត្រនៅក្នុងផ្លូវទឹករបស់ពួកគេទ្បើយ។

ដោយទ្បែកសារព័ត៌មានចេញផ្សាយនាពេលថ្មីៗ នេះ បានបង្ហាញពីការធ្វើសមយុទ្ធយោធាចិន នៅលើកោះកំពុងមានជម្លោះ ដែលនាំឲ្យយោធាអាមេរិក មានវត្តមាននៅទីនោះ ជាមួយនឹងហេតុផលដ៏សមស្រប ប៉ុន្តែរហូតមកដល់ពេលនេះ វាមិនបានជួយកាត់បន្ថយសកម្មភាពចិននោះទេ៕

មតិយោបល់