កំពង់ចាមៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀងមួយមេក្នុងបរិមាណ ៣៣,៥ មម នាល្ងាចថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០១៨ បានបង្កឲ្យមានជំនន់ទឹកភ្លៀងលិចលង់កំណាត់ផ្លូវមួយខ្សែនៅតាមមាត់ទន្លេក្រុងកំពង់ចាម (ក្រោមស្ពានគីហ្សូណា) ។
ការជន់លិចផ្លូវនេះ គឺដោយសារប្រព័ន្ធលូដោះទឹកក្នុងក្រុងទាំងអស់ត្រូវបានបិទ ខណៈទឹកទន្លេមេគង្គជន់ឡើងខ្លាំង ។
មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរខេត្ត ប្រើប្រាស់ម៉ាស៊ីនបូមទឹក ដើម្បីបូមដោះជំនន់ទឹកភ្លៀងនេះ ទម្លាក់ចូលទន្លេអស់ហើយ៕
មតិយោបល់