ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: អ្នកបើកយន្តហោះចម្បាំងម្នាក់ដែលបាត់ខ្លួនម្សិលមិញ ត្រូវបានជួយសង្គ្រោះហើយ

វៀតណាម: យោងតាមប្រភពពីគណៈកម្មាធិការជាតិសម្រាប់ការសង្គ្រោះនិងស្វែងរកបានប្រាប់ស៊ីនហួនៅថ្ងៃពុធនេះថា យន្តហោះចម្បាំងប្រភេទ SU-30 រួមនឹងអ្នកបើកបរម្នាក់នៅក្នុងនោះ ដែលបានបាត់ខ្លួនកាលពីព្រឹកថ្ងៃអង្គារ៍ម្សិលមិញ ត្រូវបានគេជួយសង្គ្រោះហើយ ដោយទូកនេសាទក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃទី១៥ មិថុនានេះ។

យន្តហោះចម្បាំងប្រភេទ SU-30 របស់រុស្ស៊ី បានលក់ឲ្យកងកម្លាំងអាកាសវៀតណាមបានបាត់ខ្លួនពីអេក្រង់រ៉ាដា ខណៈពេលបំពេញបេសកកម្មបណ្ដុះបណ្ដាលមួយនៅឈូងសមុទ្ររបស់ប្រទេសវៀតណាមភាគកណ្តាលខេត្តង៉េអាន កាលពីព្រឹកថ្ងៃអង្គារ៍ ទី១៤ មិថុនា ម្សិលមិញ។

មានអ្នកបើកបរពីរនាក់ជិះនៅលើយន្តហោះនេះ ពោលគឺលោក Tran Quang Khai និងលោក Nguyen Huu Cuong ដែលត្រូវបានគេនិយាយថាបានជួបប្រទះនិងការបើកយន្តហោះអស់រយៈពេលជាច្រើនម៉ោង។ យន្តហោះនេះបានហោះចេញពីព្រលានយន្តហោះសៅវ៉ាង កាលពីថ្ងៃអង្គារ៍ នៅកណ្តាលខេត្ត Thanh Hoa ប្រទេសវៀតណាម ដែលមានចម្ងាយ ១៤០ គីឡូម៉ែត្រភាគខាងត្បូងនៃរដ្ឋធានីហាណូយ សម្រាប់បណ្តុះបណ្តាលហ្វឹកហាត់យោធា។

មន្ត្រីរូបនោះបានប្រាប់ស៊ីនហួតាមទូរស័ព្ទថា ក្រុមសង្គ្រោះត្រូវបានអះអាងថា លោក Nguyen Huu Cuong កំពុងស្ថិតនៅក្នុងស្ថានភាពសុខភាពល្អ។ ការជួយសង្គ្រោះនេះគឺយើងប្រើនាវានិងយន្តហោះមានផ្លូវមួយដើម្បីឈានទៅដល់ទូកនេសាទនេះ។ នៅថ្ងៃពុធនេះ បេសកកម្មស្វែងរកនិងជួយសង្គ្រោះនៅតែបន្តនៅក្នុងផ្ទៃទឹកនៃឆ្នេរសមុទ្រ ខេត្ត Nghe An ដែលមានចម្ងាយ ២៦០គីឡូម៉ែត្រភាគខាងត្បូងនៃរដ្ឋធានីហាណូយ។

មន្ត្រីនោះបានបញ្ជាក់ថា យើងនឹងបន្តការងារជួយសង្គ្រោះដោយបន្ថែមនាវាចំនួន ២៥គ្រឿងទៀត កាលពីថ្ងៃអង្គារ៍ ដោយឡែកនៅថ្ងៃនេះ នៅក្នុងខេត្ត Nghe An ត្រូវបានដាក់ពង្រាយនាវាបន្ថែម ៥០គ្រឿងទៀត ខណៈពេលដែលឧទ្ធម្ភាគចក្រចំនួន ៥គ្រឿង ត្រូវបានអនុវត្តការស្វែងរកនិងជួយសង្គ្រោះនៅថ្ងៃពុធនេះផងដែរ៕

¡i tá ào QuÑc Kháng ng°Ýi ã céu thành công máy bay bË bÑc cháy trên không. ¢nh: Thu­n Th¯ng

មតិយោបល់