ព័ត៌មានអន្តរជាតិ

ផ្ទុះគ្រាប់បែកអត្តឃាតនៅលីបង់ សម្លាប់មនុស្ស ៦នាក់

លីបង់ៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ផ្ទុះគ្រាប់បែកអត្តឃាតជាបន្តបន្ទាប់ បានធ្វើឲ្យកក្រើកភូមិតូចមួយ នៅប្រទេសលីបង់ ព្រំដែនស៊ីរី ដែលបានសម្លាប់មនុស្សចំនួន ៦នាក់ និង ១៥នាក់ទៀតរងរបួស។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦។

មនុស្សស្លាប់ក្នុងការបំផ្ទុះទាំងអស់ ជាជនស៊ីវិល ហើយក្នុងចំណោមអ្នករងរបួស មានទាហានលីបង់បីនាក់ដែរ នៅភូមិ Al Qat ភាគខាងកើតប្រទេសលីបង់ នេះបើតាមចៅហ្វាយក្រុងលោក Bassi Mater បានប្រាប់ឲ្យដឹងក្នុងវិទ្យុសម្លេងលីបង់។

គួរបញ្ជាក់ដែរថា Al Qat ជាផ្ទះជនភៀសខ្លួនដ៏ធំមួយ ដែលបានរត់គេចពីសង្គ្រាមនៅស៊ីរី។ ព្រំដែនតំបន់ Al Qat ត្រូវបានគេដឹងថា មានការបំផ្ទុះគ្រាប់បែកជាញឹកញាប់ ចាប់តាំងពីសង្គ្រាមផ្ទុះទ្បើងនៅស៊ីរី ក្នុងឆ្នាំ ២០១១៕

មតិយោបល់