ព័ត៌មានជាតិ

​ទុស្សេចរន្តអគ្គិសនី ឆេះផ្ទះស្រ្តីមេម៉ាយម្នាក់ អស់ទាំងស្រុង!

សៀមរាប: កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ​ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងអស់ទាំងស្រុង នៅភូមិជ្រៃ​ សង្កាត់ទឹកវិល​ ក្រុងសៀមរាប​ ខេត្តសៀមរាប។

ម្ចាស់ផ្ទះ​ឈ្មោះ​ ផល​ ឡាវី​ ភេទស្រី អាយុ៣៣ឆ្នាំ ជាស្រ្តីមេម៉ាយ រស់នៅភូមិសង្កាត់កើតហេតុ​។​

​​សម្ភារ:ខូចខាត ផ្ទះឈើលើ​ថ្មក្រោម ទំហំ ៧មគុណ៨ម,ម៉ូតូគុប១គ្រឿង,ម៉ាស៊ីនកិនទឹកអំពៅ​១ គ្រឿង,ឈុតចាក់ឌីស​១ឈុត,កង្ហារ​១​គ្រឿង,សៀវភៅគ្រួសារ​ សំបុត្រកំណើត សៀវភៅស្នាក់នៅ​ និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត។​
ករណីនេះកម្លាំងសមត្ថកិច្ចនគរបាលបង្ការពន្លត់អគ្គិភ័យបានចេញរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ចំនួន២គ្រឿង.ប្រើប្រាស់ទឹកចំនួន១រថយន្តផងដែរ។

​មូលហេតុមកពីឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង​)៕

មតិយោបល់