សេអ៊ូល: រថភ្លើងដឹកអ្នកដំណើរមួយខ្សែរបស់កូរ៉េខាងត្បូង បានរអិលធ្លាក់ចេញពីផ្លូវ ពេលកំពុងធ្វើដំណើរនៅក្បែរ ទីក្រុង Yeosu ភាគខាងត្បូងប្រទេស ដែលបានបណ្តាលឲ្យវិស្វករ ជំនាញម្នាក់ស្លាប់ និង ០៨នាក់ទៀត រងរបួស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានសឹង្ហបុរី នាព្រឹកថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០១៦។
រថភ្លើងខាងលើនេះ មានទូរដាក់អ្នកដំណើរចំនួន ០៧ប្រអប់ បានធ្លាក់ចេញពីផ្លូវនៅត្រង់ចំណុចផ្លូវរថភ្លើង ដែលគេកំពុងតែជួសជុល នៅក្បែរស្ថានីយ៍ Yulchon ចម្ងាយ ៣៥០គីឡូម៉ែត្រ នៃភាគខាងត្បូង ទីក្រុងសេអ៊ូល។ យ៉ាងណាក៏ដោយ នៅលើរថភ្លើងនោះមានតែមនុស្ស ២៧នាក់ប៉ុណ្ណោះ ដែលបានធ្វើដំណើរទាំងពេលទៀបភ្លឺ ហើយពេលគ្រោះថ្នាក់នោះ គឺម៉ោង០៣ និង៤០នាទី ព្រលឹមស្រាងៗ៕
មតិយោបល់