អាមេរិកៈ ក្រុងវ៉ាស៊ិនតោនដែលជាសម្ព័ន្ធមិត្តដ៏ធំរបស់អ៊ីស្រាអែល បានកាត់ជំនួយជំនួយសេដ្ឋកិច្ចជាង ២០០ លានដុល្លារ ចំពោះប្រជាជនប៉ាឡេស្ទីន នៅក្នុងការផ្លាស់មួយ ដែលបានកើតមានជាច្រើនខែ បន្ទាប់ពីអាមេរិក បានកាត់បន្ថយសកម្មភាពចូលរួមរបស់ខ្លួន ទៅកាន់ភ្នាក់ងារអង្គការសហប្រជាជាតិ ស្ដីពីបញ្ហាជនភៀសខ្លួនប៉ាទ្បេស្ទីន (UNRWA) ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨។
មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូប បាននិយាយកាលពីថ្ងៃសុក្រថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាឲ្យក្រសួងការបរទេសប្តូរទិសដៅថវិកាលើកម្មវិធីនៅតំបន់ West Bank និងតំបន់ហ្គាហ្សាស្ទ្រីប ហើយងាកមកចាប់អារម្មណ៍គម្រោងជាអាទិភាពខ្ពស់ នៅកន្លែងផ្សេងវិញ។
ដោយមន្ត្រីរូបនេះ បានបន្ថែមទៀតថា ការសម្រេចចិត្តនេះ គឺមានគោលបំណងផ្ដោតសំខាន់ទៅលើបញ្ហា ដែលសហគមន៍អន្តរជាតិ កំពុងប្រឈមជុំវិញការផ្តល់ជំនួយ នៅតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋទីនោះ រួមទាំងការបំផ្លាញសកម្មភាពមនុស្សធម៌ និងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ៕
មតិយោបល់