អៀរឡង់ៈ សម្ដេច Pope Francis បានធ្វើសុំអភ័យទោសដល់សមាជិក នៃពួកឥស្សរជនរបស់ព្រះវិហារកាតូលិក ក្នុងប្រទេសអៀរឡង់ ដែលបានរក្សាភាពស្ងៀមស្ងាត់ មិនក្រោធអំពីការរំលោភបំពានផ្លូវភេទលើកុមារ ដែលប្រព្រឹត្តដោយអ្នកដឹកនាំសាសនា។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។
ដោយការថ្លែងរបស់សម្ដេច Pope នេះ គឺធ្វើទ្បើងនៅក្នុងអំទ្បុងពេលសម្ដេច បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ទៅកាន់សាធារណរដ្ឋអៀកឡង់ សម្រាប់ការប្រារព្ធពិធីអភិបូជាមួយ នៅឧទ្យាន Phoenix ក្នុងទីក្រុង Dublin ។
វាគឺជាដំណើរទស្សនកិច្ចលើកដំបូង របស់សម្ដេច Pope ទៅកាន់ប្រទេសអៀឡង់ ដែលមិនធ្លាប់មានក្នុងរយៈពេល ៣៩ ឆ្នាំកន្លងមកហើយ។
ខណៈសម្ដេច Pope បាននិយាយថា គ្មាននរណាម្នាក់ អាចត្រូវបានផ្លាស់ប្តូរនូវរឿងរ៉ាវ ដែលកើតមានចំពោះជនរងគ្រោះនោះទេ ដោយការរំលោភបំពាន ឬត្រូវគេប្លន់ បានបន្សល់ទុកនូវការចងចាំដ៏ឈឺចាប់ ក្នុងនោះក៏សម្ដេចក៏បានលើកឡើងពីបំណងប្រាថ្នា របស់សម្ដេច ដើម្បីជនរងគ្រោះទាំងនោះទទួលបានភាពយុត្តិធម៌ផងដែរ៕
មតិយោបល់