អាល់បានី: យោងតាមប៉ូលិសអាល់បានីបានបញ្ជាក់កាលពីថ្ងៃសុក្រម្សិលមិញថា ប៉ូលិសអ៊ីតាលីបានបំផ្លាញបណ្តាញចរាចរណ៍គ្រឿងញៀនអន្ដរជាតិ ដោយមានការវាយឆ្មក់អន្ដរជាតិលក្ខណៈទ្រង់ទ្រាយធំ ដែលជាលទ្ធផលនៅក្នុងប្រតិបត្តិការនោះ ចាប់ខ្លួនមនុស្ស ៣៨នាក់ ដែលក្នុងនោះរួមមានជនជាតិអាល់បានី ៣១នាក់។
ឧត្តមសេនីយត្រីរងប្រចាំនៅក្នុងរដ្ឋ Albani លោក Ardian Cipa បាននិយាយថា សរុបសារធាតុហេរ៉ូអ៊ីននិងកូកាអ៊ីនមានចំនួន ១៣០គីឡូក្រាម ហើលុយជាសាច់ប្រាក់ចំនួន ៣០០.០០០អឺរ៉ូ ត្រូវបានរឹបអូសនៅក្នុងការវាយឆ្មក់នោះ។ ការស៊ើបអង្កេតបានចាប់ផ្តើមត្រឡប់មកវិញនៅក្នុងឆ្នាំ ២០១៤ នៅពេលដែលអាជ្ញាធរបានរកឃើញបទព្រហ្មទណ្ឌដោយមានទំនាក់ទំនងនៅភាគខាងជើងប្រទេសអ៊ីតាលីនិងសាធារណរដ្ឋអាល់បានី។
ក្នុងអំឡុងពេលធ្វើការស៊ើបអង្កេតនេះ ប៉ូលិសរបស់អ៊ីតាលីបានកំណត់អត្តសញ្ញាណអ្នកផ្គត់ផ្គង់និងរត់ពន្ធចែកចាយថ្នាំញៀននោះ គឺជាជាតិអាបានី ដែលពួកគេបានជិះរថយន្តរបស់ក្រុមហ៊ុនដឹកជញ្ជូនក្លែងបន្លំមួួយគ្រឿង។
សូមបញ្ជាក់ថា ទាក់ទងទៅនឹងបទព្រហ្មទណ្ឌជួញដូរថ្នាំញៀន ទៅប្រទេសអេស្ប៉ាញ, អ៊ីតាលី, ហូឡង់និងបែលហ្ស៊ិក។ ពួកគេបានគ្រប់គ្រងការដឹកជញ្ជូនដោយបណ្តាក់គ្នាបន្តជាបណ្តាញពីការលក់ថ្នាំទាំងនោះ តាមរថយន្តដឹកទំនិញឬឡានក្រុង៕


មតិយោបល់