ម៉ាឡេស៊ីៈ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib Razak បានអំពាវនាវដល់ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីបញ្ឈប់ការរើសអើង និងការវាយប្រហារលើជនមូស្លីមរ៉ូហ៊ីងយ៉ា នៅក្នុងប្រទេស ដោយលោក បានជម្រុញឲ្យបណ្តាប្រទេសអ៊ីស្លាម នៅលើពិភពលោករួមគ្នា ក្នុងការបញ្ចប់សោកនាដកម្ម ដែលគ្មានមនុស្សធម៍នេះ។ នេះបើយោងតាមរយៈសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧។
រដ្ឋាភិបាលម៉ាឡេស៊ី បានចោទប្រកាន់ប្រទេសមីយ៉ាន់ម៉ាថា បានធ្វើបាបជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ចាប់តាំងពីខែតុលា នៅពេលកងកម្លាំងសន្តិសុខ បានបើកការបង្រ្កាបបង្ហូរឈាមមួយ នៅភាគខាងជើងនៃរដ្ឋ Rakhineជិតព្រំដែនប្រទេសបង់ក្លាដែស។
បើតាមមន្រ្តីអង្គការសហប្រជាជាតិ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៨៦ នាក់ ត្រូវបានសម្លាប់ និងប្រមាណជា ៦៦.០០០ នាក់ផ្សេងទៀត បានរត់គេចខ្លួនចូលក្នុងប្រទេសបង់ក្លាដែស ចាប់តាំងពីប៉ូលិសប្រាំបួននាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ កាលពីខែតុលាឆ្នាំមុន ដែលរដ្ឋាភិបាលមីយ៉ាន់ម៉ា បានធ្វើការបន្ទោសមកលើពួកសកម្មប្រយុទ្ធ រ៉ូហ៊ីងយ៉ា៕

មតិយោបល់