អ៊ីរ៉ង់ៈ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ali Khamenei បានព្រមានថា ក្រុងតេអេរ៉ង់ អាចនឹងបោះបង់កិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ខ្លួន ជាមួយបណ្ដាលមហាអំណាចពិភពលោក ខណៈដែលមានការសង្ស័យ ចំពោះលទ្ធភាពរបស់បណ្តារដ្ឋអ៊ឺរ៉ុប ក្នុងការរក្សាទុកកិច្ចព្រមព្រៀងមួយនេះ ក្រោយពីការដកខ្លួនចេញរបស់អាមេរិក។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨។
លោក Ali Khamenei បាននិយនៅក្នុងកិច្ចប្រជុំមួយ ជាមួយប្រធានាធិតបតីលោក Hassan Rouhani និងគណៈរដ្ឋមន្ត្រីរបស់លោក កាលពីថ្ងៃពុធថា ពួកគេគួរតែបោះបង់ចោលក្ដីសង្ឃឹមលើអឺរ៉ុប ចំពោះបញ្ហាសេដ្ឋកិច្ច ឬកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។
ដោយលោកបានបញ្ជាក់ថា កិច្ចព្រមព្រៀងគ្រាន់តែជាអនត្ថន័យបង្ហាញ តែមិនមែនជាគោលដៅអាចឆ្ពោះទៅទេ ហើយប្រសិនបើអ៊ីរ៉ង បានមកដល់ចំណុចបញ្ចប់ ដែលមិនអាចរក្សាវាឲ្យបម្រើផលប្រយោជន៍ជាតិនោះ យើងគួរតែបោះបង់វាចោលទៅ។
ក្នុងនោះលោក Khamenei ក៏បានបន្ថែមទៀតថា អ៊ីរ៉ង់ នឹងមិនចរចាជាមួយមន្រ្តីអាមេរិក ដែលមានឥរិយាបថមិនទៀងត្រង់ ហើយនិយាយស្ដីមិនប្រុងប្រយ័ត្ន ចំពោះកិច្ចព្រមព្រៀងថ្មីនោះទេ ៕
មតិយោបល់