ព័ត៌មានជាតិ

ធ្លាក់ទឹកកកពេញផ្លូវ! បើករថយន្តមួយគ្រឿង ងោកមួយភាំងបុកខឿនផ្លូវក្រឡាប់ចាក់ទឹកកកចោលអស់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តកូរ៉េ ដឹកទឹកកកមួយគ្រឿង បើកបរក្នុងល្បឿនលឿន ហើយក៏ងោកមួយភាំងរ៉េចង្កូតមកបុកឡើងលើសួនចែកទ្រូងផ្លូវ ក្រឡាប់រថយន្តចាក់ទឹកកករាយពេញផ្លូវ ។

ហេតុការណ៍នេះកើងឡើងកាលពីវេលាម៉ោង៤និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា សង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរគ្នា៣នាក់ បើករថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AQ-1419 បើកតាមបណ្តោយផ្លូវជាតិលេខ៦អា ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ហើយក៏ងោកមួយភាំងរ៉េចង្កូតទៅបុកឡើងលើសួនពុះចែកទ្រូងផ្លូវបណ្តាលឲ្យក្រឡាប់ចាក់ទឹកកកចេញពីរថយន្តអស់។ រីឯខឿនសួនពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតជាច្រើនកង់ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ តៃកុងរថយន្តក៏បានរត់គេចខ្លួនបាត់ស្រមោល ហើយក៏មានរថយន្តមួយគ្រឿងទៀតមកប្រមូលទឹកកកដែរសល់យកទៅ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុវាស់វែងនឹងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំភាគីតំណាងខាងរថយន្តចូលខ្លួនទៅដោះស្រាយតាមនិតិវិធីច្បាប់ ៕

មតិយោបល់