តួកគីៈ យ៉ាងហោចណាស់មនុស្ស ២៨ នាក់ស្លាប់ និង ៦៩ នាក់ទៀតរងរបួសនៅក្នុងការផ្ទុះពីរលើក ដែលបានវាយប្រហារនៅព្រលានយន្តហោះ Ataturk ក្នុងក្រុងអ៊ីស្តង់ប៊ុលកាលពីល្ងាចថ្ងៃអង្គារ ដោយបង្ខំឲ្យផ្អាកការហោះហើរទាំងអស់ នៅប្រទេសតួកគី។ នេះបើយោងតាមរយៈ សារព័ត័មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌តួកគីលោក Bekir Bozdag បាននិយាយថា នៅទីក្រុងអង់ការ៉ា មានភេរវកម្មមួយ បានបើកការបាញ់ប្រហារដោយចៃដន្យ បន្ទាប់ពីបុរសម្នាក់បានបំផ្ទុះខ្លួនឯងនៅឯព្រលានយន្តហោះ ដែលជាលទ្ធផលធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ២៨ នាក់ស្លាប់និង ៦៩នាក់ទៀតរងរបួស។
របាយការណ៍កាសែត ដោយបានលើកឡើងពីសាក្សីឃើញផ្ទាល់ភ្នែក បាននិយាយអំពីភេរវករទាំងពីរ អំទ្បុងពេលដែលប្រព័ន្ធផ្សព្វផ្សាយសង្គម បានបញ្ជាក់តួលេខនៃការរងរបួសមានយ៉ាងហោចណាស់ ៤០នាក់។
ទូរទស្សន៍ NTV របស់ទួរគី បាននិយាយថា ការផ្ទុះបីបានកើតឡើងបណ្តាលឲ្យមនុស្សប្រមាណជា ៦០ នាក់រងរបួស ក្នុងចំណោមពួកគេ មានប្រាំមួយនាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ខណៈនេះ លោក Kerem Kınık ប្រធានអឌ្ឍច័ន្ទក្រហមតួកគី បានអំពាវនាវឲ្យមានការបរិច្ចាកឈាមនៅលើ ទូរទស្សន៍ CNNTurk ៕
មតិយោបល់