ព័ត៌មានអន្តរជាតិ

ផ្ទុះភ្នំភ្លើងអាយុកាល៧០០០ឆ្នាំ ងងឹតមេឃនៅរុស្ស៊ី

រុស្ស៊ីៈ ភ្នំភ្លើងមានអាយុប្រហែល ៧០០០ឆ្នាំនៅប្រទេសរុស្សីកំពុងផ្ទុះឡើង ប៉ើងកំម្អែលផេះទៅលើមេឃ កម្ពស់៧គីឡូម៉ែត្រនៅក្នុងតំបន់ឧបទ្វីប Kamchatka Peninsula ។

យោងតាមប្រភពពីទីភ្នាក់ងារ TASS បានឲ្យដឹងនៅថ្ងៃពុធនេះថា ភ្នំភ្លើងកំពុងតែបន្តផ្ទុះ ហើយផេះបានប៉ើងចម្ងាយ ២៦៤គីឡូម៉ែត្រ ទៅភាគខាងកើត និង អាគ្នេយ៍នៃតំបន់ស្ថិតនៅជុំវិញភ្នំភ្លើង។

សូមបញ្ជាក់ថា ភ្នំភ្លើង Klyuchevskoy មានទីតាំង ៣៦០គីឡូម៉ែត្រ ភាគពាយព្យ ពីទីក្រុង Petropavlovsk-Kamchatsky នៅក្នុងរដ្ឋ Kamchatka Krai ។ ភ្នំភ្លើងនេះត្រូវបានគេជឿថាមានអាយុប្រហែល ៧០០០ឆ្នាំមកហើយ និងមានកម្ពស់ ៤.៧៥០ ម៉ែត្រពីកម្រិតនៃទឹកសមុទ្រ៕

main_900

មតិយោបល់