ថៃៈសពកងទ័ពជើងអាកាសភូមិន្ទថៃចំនួន៣នាក់ ត្រូវបានគេរកឃើញហើយ ដែលស្ថិតនៅក្នុងព្រៃដ៏ធំមួយនៅក្នុងទឹកដីនៃប្រទេសថៃ បន្ទាប់ពីឧទ្ធម្ភាគចក្រមួយគ្រឿងនេះ បានធ្វើការហោះហើរ ដើម្បីត្រួតពិនិត្យពីលើដែនអាកាស ហើយបានជួបនិងអាកាសធាតុមិនល្អផង និងទំនងជាមានបញ្ហាអ្វីមួយទៅលើបច្ចេកទេសផងដែរ។
យោងតាមព័ត៌មានពីក្នុងប្រទេសថៃ បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ មានការធ្លាក់ឧទ្ធម្ភាគចក្រមមួយគ្រឿង ដែលធ្វើការហោះហើរ ដោយក្រុមរបស់កងទ័ពជើងអាកាសភូមិន្ទថៃ ដើម្បីធ្វើការត្រួតពិនិត្យលើដែនអាកាស ហើយក៏បានបាត់ស្រមោលនៅត្រង់ចំណុចបរិវេណភ្នំឆាក់ម៉ៅ ស្ថិតនៅព្រំដែនខេត្តរ៉ាក់យ៉ង និងខេត្តចន័្ទបុរី នៃព្រះរាជាណាចក្រថៃ។
ដោយសារតែតំបន់នេះ គឺជាតំបន់ដែលពោរពេញដោយព្រៃក្រាស់ផងនោះ ទើបធ្វើឲ្យក្រុមដែលចូលទៅរុករកមានការលំបាកក្នុងការធ្វើដំណើរ ព្រមទាំងបានអូសបន្លាយពេលរហូតមកទល់និងរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ទើបកម្លាំងចូលទៅដល់ ដោយបានប្រទះឃើញមានបំណែកឧទ្ធម្ភាគចក្រធ្លាក់នៅលើខ្នងភ្នំនោះមែន ហើយក៏មានសពអ្នកបើកបរចំនួន៣នាក់នៅក្បែបរិវេណទីនោះដែរ។ តាមការអះអាងពីក្រុមជំនាញបានឲ្យដឹងថា មូលហេតុអាចមកពីសភាពអាកាសមិនល្អ និងគ្រឿងយន្តខុសបចេ្ចកទេស បណ្ដាលឲ្យធ្លាក់បែបនេះ ព្រមទាំងបានសម្លាប់អ្នកបើកបរដែលជាអាកាសយានិកចំនួន២នាក់ និងអ្នកបច្ចេកទេសមួយនាក់ផងដែរ ដែលជនរងគ្រោះទាំងនោះមានឈ្មោះ១ លោកវរសេនីយ៍ត្រី ពិសិទ្ធ តេឆាក់សេន ជាអ្នកបើកបរយន្តហោះ ២លោកអនុសេនីយ៍ឯក.អន្លង់កន ច័ន្ទក្រាក់ចាង ជាអ្នកបើកបរយន្តហោះ និង៣ លោកព្រិន្ទបាលឯក វិសុទ្ធ ពុទ្ធរក្សា ជាជាងបចេ្ចកទេស។ នៅក្នុងពេលនោះដែរ សមត្ថកិច្ចបាន និងកំពុងព្យាយាមធ្វើយ៉ាងណាត្រូវនាំសពចុះពីលើខ្នងភ្នំដីសែនខ្ពស់ និងសម្បូរដោយព្រៃក្រាស់នេះឲ្យបានទាន់ក្នុងថ្ងៃនេះ ព្រោះបើមិន ដូច្នោះទេ សពប្រាកដជាមានបញ្ហា៕
មតិយោបល់