ចិនៈ នៅក្នុងវីដេអូគួរឲ្យរន្ធត់មួយ បានបង្ហាញសកម្មភាពស្ត្រីជនជាតិចិនម្នាក់វាយធ្វើបាបស្រីកំណាន់របស់ប្តីនៅទីសាធារណៈដោយមានមិត្តភក្តិមកជួយផងដែរ។
យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ហេតុការណ៍មួយនេះ បានកើតឡើងនៅក្នុងទីក្រុង Bozhou ស្ថិតនៅក្នុងខេត្ត Anhui ភាគខាងកើតនៃប្រទេចិន។
នៅក្នុងវីដេអូនោះ គេឃើញស្ត្រីមួយក្រុមស្រែកជេរ និងបានវាយស្ត្រីម្នាក់ផ្សេងទៀតដែលគេបានបញ្ជាក់ថា បានឃើញនៅជាមួយប្តីរបស់ស្ត្រីម្នាក់ក្នុងចំណោមពួកគេ។
ចំណែកស្រីម្នាក់ដែលត្រូវ គេចោទថាជាស្រីកំណាន់នោះ ដេកដួលនៅលើដីនៅក្នុងទីសារធារណៈដែលមានមនុស្សធ្វើដំណើរចុះឡើង ហើយស្ត្រីមួយក្រុមបានចោមរោមបោចសក់ សម្រាតខោអាវ ទះកំភ្លៀង ជាន់ក្បាល និងខ្នងយ៉ាងសាហាវបំផុត ដោយគ្មានរណាហ៊ានចូលជួយ៕
https://youtu.be/_qzSr_mRxlQ
មតិយោបល់