អង់គ្លេសៈ ទូរទស្សន៍ Sky News បានរាយការណ៍កាលពីថ្ងៃអង្គារឲ្យដឹងថា មនុស្សរាប់ពាន់នាក់ បានតវ៉ានៅឯវិមានសភាអង់គ្លេស ដើម្បីប្រឆាំងនឹងលទ្ធផលនៃការធ្វើប្រជាមតិចាកចេញរបស់អង់គ្លេស ពីសមាជិកនៃសហភាពអឺរ៉ុប។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។
ការតវ៉ានេះ បានបង្ហាញឡើងឯកឯង ដោយគ្មានអ្នកដឹកនាំជាក់ស្តែង ហើយក្រុមបាតុករ បានស្រែកច្រៀង បទចម្រៀង និងលើកពាក្យស្លោក នៅហ្វូងមនុស្សជាច្រើន ក្នុងគោលបំណង ដើម្បីឲ្យមេដឹកនាំចាកចេញ ពីយុទ្ធនាការ នេះបើយោងតាមការចុះផ្សាយ។
ហ្វូងមនុស្សបានប្រមូលផ្តុំគ្នានៅវិមានសភា រយៈពេលដ៏ខ្លីបន្ទាប់ពីម៉ោង ៥ រសៀល (ម៉ោងក្នុងស្រុក) និងបានកាន់បដាដែលសរសេរពាក្យថា “រាជាណាចក្ររួបរួម” និង “មនុស្សគ្រប់គ្នាទទួលស្វាគមន៍ នៅទីនេះហើយ ” នេះបើតាមរបាយការណ៍មួយ បានបង្ហោះនៅលើគេហទំព័រដេលីប្រេស៕
មតិយោបល់