ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន Apple រងការស៊ើបអង្កេតពីសំណាក់រដ្ឋាភិបាលកូរ៉េខាងត្បូង

សេអ៊ូល៖ នៅព្រឹកថ្ងៃនេះ សារព័ត៌មានកូរ៉េខាងត្បួង បានចេញផ្សាយថា រដ្ឋាភិបាលកូរ៉េខាងត្បួង បានបើកការស៊ើបអង្កេតទៅលើក្រុមហ៊ុន Apple ប៉ុន្តែមិនមានប្រភពច្បាស់លាស់បញ្ជាក់ទៅលើការស៊ើបអង្កេតនោះឡើយ។

គណៈកម្មការពិព័រណ៍ពាណិជ្ជកម្មរបស់កូរ៉េខាងត្បូង (FTC) ជាភ្នាក់ងាររបស់រដ្ឋាភិបាល បាននិងកំពុងតែធ្វើការស៊ើបអង្កេតទៅលើរោងចក្រផលិត iPhone របស់ក្រុមហ៊ុន Apple រួមទាំងក្រុមហ៊ុន Apple ផ្ទាល់ផងដែរ។ ការស៊ើបអង្កេតនេះ ត្រូវបានគេដឹងថា បានធ្វើឡើងក្រោយពេលមានសេចក្ដីរាយការណ៍ពីករណីមិនប្រក្រតីមួយចំនួនទាក់ទង Apple។

ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍ខាងលើនេះ ក្រុមហ៊ុន Apple មិនបានចេញមុខឆ្លើយតបឡើយ ប៉ុន្តែបើតាមការបញ្ជាក់ពីប្រភពជិតស្និទ្ធបានឲ្យដឹងថា ក្រុមហ៊ុន Apple បានប្រឈមមុខនឹងការបាត់បង់ទីផ្សារនៅកូរ៉េខាងត្បូង ដែលជាទឹកដីកំណើតរបស់ Samsung៕

iPhone-6s

មតិយោបល់