ព័ត៌មានអន្តរជាតិ

កងទ័ពជើងទឹកអាមេរិក ធ្វើសមយុទ្ធយោធាថ្មីនៅឈូងសមុទ្រពែក ចំពេលកំពុងមានភាពតានតឹងជាមួយអ៊ីរ៉ង់

អាមេរិកៈ នៅអំទ្បុងខែនេះ កងទ័ពជើងទឹកអាមេរិក នឹងធ្វើសមយុទ្ធហ្វឹកហ្វឺនយោធាខ្លួន ដោយអះអាងថា គឺដើម្បីធានាសេរីភាពនៃការធ្វើដំណើរ តាមច្រកសមុទ្រពែក្ស និងសមុទ្រក្រហម ចំពេលដែលអ៊ីរ៉ង់ គំរាមរារាំងការធ្វើពាណិជ្ជកម្ម តាមផ្លូវសមុទ្រសំខាន់ៗ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។

មេបញ្ជាការកងទ័ពជើងទឹកអាមេរិកទី ៥ លោក Scott A. Stearney ថ្មីៗនេះ បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅទីក្រុងម៉ាណាម៉ាថា សមយុទ្ធដែលផ្ដោតសំខាន់ទាំងពីរ គឺជាមួយសម្ព័ន្ធមិត្តក្នុងតំបន់ និងសកលលោក បានបង្ហាញថា អាមេរិក និងដៃគូរបស់យើង បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធានាដល់សេរីភាពនាវាចរណ៍ និងសេរីភាពក្នុងការធ្វើពាណិជ្ជកម្ម ដែលស្របតាមច្បាប់អន្តរជាតិអនុញ្ញាតឲ្យ។

ដោយលោក Stearney បានបន្ថែមថា សម្ព័ន្ធមិត្តរបស់អាមេរិក ចាំបាច់ត្រូវត្រៀមខ្លួន ដើម្បីដោះស្រាយនូវអ្វី ដែលគំរាមកំហែងដល់ផលប្រយោជន៍ ឬការធ្វើនាវាចររបស់យើង ខណៈលោកអះអាងថា សកម្មភាពរបស់អ៊ីរ៉ង់ នៅក្នុងតំបន់ឈូងសមុទ្រពែក្ស និងសមុទ្រក្រហម កំពុងជំរុញឲ្យមានអស្ថិរភាព៕

មតិយោបល់