អេស្ប៉ាញៈ ប៉ូលិសអេស៉្បាញ បាននិយាយថា ពួកគេបានបាញ់សម្លាប់ជនសង្ស័យឈ្មោះ យូណែស អាប៊ូយ៉ាក់កូ ហើយ បន្ទាប់ពីត្រូវបានកំណត់អត្តសញ្ញាណថា ជាអ្នកបើករថយន្តដឹកទំនិញ បំបុកចូលហ្វូងមនុស្ស នៅទីក្រុងបាសេទ្បូណា កាលពីយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ដែលបានសម្លាប់មនុស្ស ១៥ នាក់ និង ១៣០ នាក់ទៀតរងរបួស។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧។
ពាក់ព័ន្ធនឹងហេតុការណ៍នេះដែរ ប៉ូលិសបានបញ្ជាក់ថា អាប៊ូយ៉ាក់កូ ត្រូវបានបាញ់សម្លាប់នៅចម្ងាយ ៤០ គីទ្បូម៉ែត្រពីភាគខាងលិចនៃទីក្រុងបាសេឡូណា កាលពីរសៀលថ្ងៃច័ន្ទ ក្រោយទទួលបានដំណឹងពីវត្តមានជនសង្ស័យនៅទីនោះ។
សូមជំរាបថា នៅប៉ុន្មានម៉ោងក្រោយឈានចូលថ្ងៃសុក្រ ក៏មានករណីវាយប្រហារភេរវកម្មលើកទី២ ក្នុងប្រទេសផងដែរ ដែលបានកើតឡើងនៅតំបន់រមណីយដ្ឋានទីក្រុងខេមប្រ៊ីលស៍ ដោយមនុស្សចំនួន ០៧នាក់បានរងរបួស ខណៈជនដៃដល់ចំនួន ០៥នាក់ ត្រូវបានប៉ូលិសបាញ់សម្លាប់៕
មតិយោបល់