ព័ត៌មានអន្តរជាតិ

យន្តហោះ​ចម្បាំងអ៊ីស្រាអែល បើកការ​វាយប្រហារ​លើ​គោលដៅ​៩​នៅតំបន់​ហ្គាហ្សា​​

អ៊ីស្រាលអែលៈ កងកម្លាំងអ៊ីស្រាអែល (IDF) បានវាយប្រហារដែនអាកាស ទៅលើគោលដៅយោធាចំនួន៩ ក្នុងទីតាំង៣ នៅហ្គាហ្សាស្រ្ទីបខាងជើង ដែលគោលដៅទាំងនោះ ជារបស់ពួកសកម្មប្រយុទ្ធហាម៉ាស ស្ថិតនៅបរិវេណយោធាចំនួន២ និងទីតាំងផលិតគ្រាប់រំសេវមួយ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨។

ការវាយប្រហារនេះ ធ្វើទ្បើងនៅក្នុងការឆ្លើយតប ចំពោះការបង្កអគ្គិភ័យ និងបង្ហោះខ្លែងបំពាក់គ្រាប់ផ្ទុះចូលទឹកដីអ៊ីស្រាអែល។

សូមជំរាបថា ភាពតានតឹងនៅតាមព្រំដែនហ្គាហ្សា បានកើនឡើងចំពេលពួកប៉ាឡេស្ទីន ធ្វើយុទ្ធនាការមហាដំណើរវិលទៅស្រុកកំណើតវិញ (Great March of Return) ចាប់តាំងពីថ្ងៃទី៣០ ខែមីនាកន្លងមក ដែលបានធ្វើឲ្យភាគីអ៊ីស្រាអែលប្រើប្រាស់អាវុធ ដើម្បីបង្រ្កាបលើក្រុមបាតុករប៉ាទ្បេស្ទីន តាមតំបន់ព្រំដែន ដោយសំអាងហេតុផលសន្តិសុខ និងបន្ទោសក្រុមហាម៉ាស ចំពោះការបង្កឲ្យមានអំពើហិង្សានេះ៕

មតិយោបល់