រុស្ស៊ីៈ សមាជិកនៃគណៈកម្មាធិការការពារជាតិជាន់ខ្ពស់មួយរូបរបស់សភារុស្ស៊ីលោក Frances Klintsevich បានប្រាប់ភ្នាក់ងារ Sputnik កាលពីថ្ងៃថ្ងៃអាទិត្យថា រុស្ស៊ី អាចនឹងចាត់វិធានការ ដើម្បីទប់ស្កាត់ឧប្បត្តិហេតុនានា ដែលមានជាប់ពាក់ព័ន្ធ នឹងយន្តហោះរបស់ទ័ពអាកាសអ៊ីស្រាអែល ហើយក៏នឹងបិទការចូលមកកាន់ដែនអាកាសរបស់ស៊ីរី នៃយន្តហោះយោធាអ៊ីស្រាអែលផងដែរ ប្រសិនបើចាំបាច់នោះ។
ការអនុវត្ត និងធ្វើការឆ្លើយតបរបស់ក្រុងមូស្គូយ៉ាងដូច្នោះ គឺដើម្បីលុបបំបាត់លទ្ធភាពនៃឧប្បត្តិហេតុ ដែលអាចកើតមានទ្បើងបន្ថែមទៀត នាពេលអនាគត។ ដោយលោក Klintsevich បាននិយាយថា មានហេតុផលចាំបាច់ជាច្រើន ដើម្បីបិទដែនអាកាសស៊ីរី សម្រាប់អ៊ីស្រាអែលទាំងស្រុង ដែលនេះគ្រាន់តែជាជម្រើសមួយប៉ុណ្ណោះ។
សមាជិកសភារូបនេះ បានសង្កត់ធ្ងន់ថា ភស្តុតាងដែលបានចេញផ្សាយ ដោយក្រសួងការពារជាតិរុស្ស៊ី អំពីស្ថានការណ៍ នៃការធ្លាក់យន្តហោះចម្បាំង Il-20 របស់រុស្ស៊ី គឺបានបន្សល់ទុកនូវការសង្ស័យ ចំពោះកងទ័ពអាកាសរបស់អ៊ីស្រាអ៊ែល ដែលនាំឲ្យមានការស្តីបន្ទោស នៅក្នុងសោកនាដកម្មមួយនេះ៕
មតិយោបល់