ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងពន្លះគ្នាលាន់ដូចរន្ទះ បណ្តាលឲ្យបុរសម្នាក់ស្លាប់ និង២នាក់ទៀតរបួសធ្ងន់

កំពង់ស្ពឺ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូហុងដាសេ១២៥ ពណ៌​ខ្មៅ ​ស៊េរី​ឆ្នាំ​២០១៨ ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1HB-6199 បានបុកជាមួយនិងម៉ូតូគុបមូល ពណ៌​បៃតង​ចាស់ គ្មាន​ស្លា​ក​លេខ បានបុកគ្នាពេញទំហឹង​ បណ្តាលឲ្យបុរសម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ កាលពីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅ​ភូមិ​ដំបង​វេញ​ ក្នុង​ស្រុក​ឱ​រ៉ា​ល់​​ ខេត្តកំពង់ស្ពឺ​​។​

សពជនរងគ្រោះដែលស្លាប់មានឈ្មោះ ហ៊ិ​ន ​ហឿន ​ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ ​រស់នៅ​ភូមិ​ច្រក​ទៀក ​ឃុំ​ត្រពាំង​ជោ​ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ។

​ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង យកម៉ូតូទាំង២គ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់