ព័ត៌មានសិល្បៈ និងកម្សាន្ត ព័ត៌មានអន្តរជាតិ

ក្មេងស្រីអាយុ៥ឆ្នាំដឹកដៃឪពុកពិការភ្នែកទៅធ្វើការរាល់ថ្ងៃ បានប្រែក្លាយជីវិតថ្មី

ហ្វីលីពិនៈក្នុងវីដេអូដ៏គួរឲ្យកក់ក្តៅ រយៈពេល៣នាទីមួយ បានបង្ហាញពីក្មេងស្រីម្នាក់​ដឹកដៃឪពុកពិការភ្នែកទៅធ្វើការតាមចំការដូង នៅក្នុងប្រទេសហ្វីលីពិន ហើយថ្មីៗនេះត្រូវល្បី និងចែកចាយ​ពេញបណ្តាញសង្គម ហ្វេស ប៊ុក ជាកត្តាមួយ បានផ្លាស់ប្តូរជីវិតរបស់ពួកគេដូចជាតួឯកនៅក្នុងរឿង។

នៅក្នុងវីដេអូបានបង្ហាញក្មេងស្រីអាយុ ៥ឆ្នាំឈ្មោះ ជេននី ដើរនឹងបាតជើងទទេរ នៅពេលដែលដឹកដៃ​នាំផ្លូវ ឪពុកពិការភ្នែក ឈ្មោះ “Dodong” ហៅ Nelson ជុំវិញចំការដូងដោយប្រើឈើជ្រត់តូចមួយ។ នាងទំនង់ជាអាចជួយឪពុករបស់ខ្លួនឲ្យចៀសពីមនុស្សដទៃនៅក្នុងពេលធ្វើដំណើរតាមផ្លូវឈ្ពោះទៅចំការដូង ហើយនាំឪពុកមកទទួលទានអាហារថ្ងៃត្រង់វិញ។

សូមបញ្ជាក់ថាលោក Nelsonត្រូវឡើងដើមដូង៦០ដើមជារៀងរាល់ថ្ងៃដើម្បីទទួលបានប្រាក់កំរៃចំនួន ៣០០ Pesos ស្មើនឹង ៦ដុល្លារ គឺគ្រប់គ្រាន់សម្រាប់ទិញម្ហូបអាហារចិញ្ចឹមគ្រួសារ ហើយវីដេអូពីរនាក់ឪពុកកូននេះ មានអ្នកចូលទស្សនា ២.៧ លាននាក់ ក្នុងនោះមាន សប្បុរសជន និងក្រុមហ៊ុនមួយចំនួនជួយឧបត្ថម្ភជាប្រាក់កាក់ សម្ភារៈ និង ជួយព្យាបាលជំងឺជាដើម៕

មតិយោបល់