អាមេរិកៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បាននិយាយថាការសម្រេចចិត្តរបស់រុស្ស៊ី ក្នុងការផ្គត់ផ្គង់នូវប្រព័ន្ធមីស៊ីល ដើម្បីការពារដែនអាកាសកម្រិតខ្ពស់នៅស៊ីរី គឺជាកំហុសឆ្គងដ៏ធំមួយ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨។
កាលពីថ្ងៃច័ន្ទក្រុងម៉ូស្គូ បាននិយាយថា ខ្លួននឹងបង្កើនការការពារផ្លូវអាកាសរបស់ស៊ីរី ដោយនឹងបញ្ជូនប្រព័ន្ធ S-300 ទៅឲ្យកងទ័ពស៊ីរី ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខទៀត ដែលវាបានកើតទ្បើង បន្ទាប់ពីការបាញ់ទម្លាក់យន្តហោះយោធារុស្ស៊ី កាលពីសប្តាហ៍មុន។
លោក John Bolton ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានថ្លែងកាលពីថ្ងៃច័ន្ទថា៖ «យើងគិតថា ការណែនាំ S-300 របស់រុស្ស៊ីទៅកាន់រដ្ឋាភិបាលស៊ីរី នឹងបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងទ្បើង ហើយវាជាអ្វីដែលយើងសង្ឃឹមថា ពួកគេនឹងធ្វើការពិចារណាឡើងវិញ»៕
មតិយោបល់