ព្រះសីហនុៈ មានករណីគ្រោះថ្នាក់វចរាចរណ៍មួយបានកើតឡើង រវាងរថយន្តកូរ៉េ២តោនកន្លះ ពន្លះជាមួយរថយន្តតូរីស បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៤ ភូមិចំការហ្លូង ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងរវាងរថយន្តកូរ៉េ២តោនកន្លះ ពាក់ស្លាកលេខ ភ្នំពេញ 3C-5112 បានបុកជាមួយរថយន្តតូរីស ពណ៌សំបកឳឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AB-6106 ពេញទំហឹង បណ្តាលឲ្យអ្នកបើកបររថយន្តតូរីស ស្លាប់នៅនឹងកន្លែងតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់