ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ផ្ទុះគ្រាប់បែកក្នុងព្រះវិហារទីក្រុងអេហ្ស៊ីប អ្នកស្លាប់កើនដល់ ២៥ នាក់ និងរបួស៤៩ នាក់

អេហ្ស៊ីប: ការបំផ្ទុះគ្រាប់បែកមួយ នៅព្រះវិហារដ៏ធំ Coptic cathedral ក្នុងទីក្រុង Cairo ប្រទេសអេស្ស៊ីប បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ២៥ នាក់ស្លាប់ និងរងរបួស ៤៩ នាក់ ភាគច្រើននៃអ្នករងគ្រោះទាំងនោះ គឺជាស្រ្តី និងកុមារ។ នេះបើយោងតាមរយៈសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីថ្ងៃអាទិត្យ ដែលមនុស្សស្លាប់ ក្នុងការវាយប្រហារនោះ គឺជាជនជាតិភាគតិច ដែលជាគ្រិស្ដសាសនិករបស់ប្រទេសអេហ្ស៊ីប៕

មតិយោបល់