ថៃ: យោងតាមព្រះបរមរាជវាំងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ពីការិយាល័យរាជវង្សថៃ ថា ព្រះមហាក្សត្រីយានី Sirikit មានព្រះជន្មាយុ ៨៣វស្សា បានឆ្លងកាត់ការធ្វើតេស្តវេជ្ជសាស្រ្ត ដោយរកឃើញថា មានឈាមមិនគ្រប់គ្រាន់នៅក្នុងខួរក្បាល ឥឡូវកំពុងតែសម្រាកព្យាបាលព្រះកាយនៅឯមន្ទីរពេទ្យធំមួយ នៅក្នុងក្រុងបាងកក ប្រទេសថៃ។
កាលពីពេលកន្លងទៅថ្មីៗនេះដែរ ព្រះមហាក្សត្រថៃ Bhumibol Adulyadej មានព្រះជន្មាយុ ៨៨វស្សា ត្រូវជាស្វាមីមហាក្សត្រី Sirikit ក៏កំពុងតែមានបញ្ហាសុខភាពនិងកំពុងត្រូវបានទទួលការព្យាបាលផងដែរ សម្រាប់ជម្ងឺជាច្រើនមុខ នៅមន្ទីរពេទ្យក្រុងបាងកក។
ព្រះបរមរាជវាំងបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ដដែលថា ព្រះមហាក្សត្រីថៃរូបនេះ ត្រូវបានធ្វើការពិនិត្យដោយកាំរស្មីបានបង្ហាញថា ព្រះមហាក្សត្រីបានរកឃើញមានឈាមមិនគ្រប់គ្រាន់នៅក្នុងខួរក្បាល ដែលជំងឺនេះ វាដូចទៅនឹងស្ថានភាពកាលពីឆ្នាំ២០១២ ប៉ុន្តែក្រុមគ្រូពេទ្យបានពិនិត្យមិនបានរកឃើញភាពមិនប្រក្រតីថ្មីឡើយ។
សូមជម្រាបថា សព្វថ្ងៃនេះ ស្ថានភាពរបស់រាជវង្សថៃកំពុងតែមានការព្រួយបារម្ភខ្លាំងចំពោះស្ថិរភាពនយោបាយនៅក្នុងប្រទេសនេះ ដោយសារតែប្រទេសថៃបានឆ្លងកាត់រដ្ឋប្រហារយោធាយ៉ាងតិចចំនួន ១៩លើក និងបានកែប្រែរដ្ឋធម្មនុញ្ញ ១៩ដងផងដែរ៕
មតិយោបល់