ព័ត៌មានអន្តរជាតិ

មេដឹកនាំអ៊ីរ៉ង់ ប្រកាសក្ដែងៗថា មិនធ្វើសង្រ្គាម ឬបើកកិច្ចចរចារ ជាមួយលោក ត្រាំ នោះទេ

អ៊ីរ៉ង់: មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានច្រានចោលកិច្ចចរចារ ជាមួយមហាអំណាច ក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលវាត្រូវបានគេមើលឃើញថា ជាការប្រឈមភាពប្រេះឆា នៃចំណងមិត្តភាព រវាងប្រទេសទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨។

លោក Khamenei បាននិយាយចុងក្រោយថា អ្វីដែលជានយោបាយដ៏សំខាន់បំផុតរបស់អ៊ីរ៉ង់ នៅពេលនេះ គឺកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ហើយចំពោះការដាក់សម្ពាធ និងការរិះគន់របស់អាមេរិក មិនបានប៉ះពាល់ដល់អ៊ីរ៉ង់នោះទេ»។

ដោយលោកបានបន្ថែមថា «ទោះបីថ្មីៗនេះ មន្រ្តីអាមេរិក បាននិយាយយ៉ាងច្បាស់ថា ក្រៅពីការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ពួកគេក៏បាននិយាយអំពីសង្គ្រាម និងកិច្ចចរចាជាមួយយើងផងដែរ តែក្នុងន័យនេះ លោកក៏បានប្រាប់ទៅកាន់ប្រជាជនខ្លួននូវពាក្យពីរបីម៉ាត់ថា នឹងគ្មានការធ្វើសង្គ្រាម ឬកិច្ចចរចាជាមួយអាមេរិកទ្បើយ៕

មតិយោបល់