ព័ត៌មានជាតិ

ប្រុសស្រី១១នាក់ ប្រមូលផ្តុំគ្នាជក់គ្រឿងញៀន ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន!

ភ្នំពេញ: នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រី ១១នាក់ ដែលកំពុងប្រមូលផ្តុំគ្នាជក់គ្រឿងញៀន នៅពីរចំណុចផ្សេងគ្នា ក្នុងថ្ងៃតែមួយ។
ប្រុសស្រីទាំង ១១នាក់នេះមាន៖

១/ឈ្មោះ កែវ ចរិយ៉ា ភេទស្រី អាយុ ២៣ឆ្នាំ ,២/ ឈ្មោះ ថា សីហា ភេទប្រុស អាយុ ២៣ឆ្នាំ ,៣/ ឈ្មោះ ងួន ចាន់ដារ៉ូ ភេទប្រុស អាយុ ២៨ឆ្នាំ ,៤/ ឈ្មោះ ឃីម វាសនា ភេទប្រុ អាយុ ១៨ឆ្នាំ ,៥/ ឈ្មោះ អ៊ុ ដាវុធ ភេទប្រុស អាយុ ១៧ឆ្នាំ ,៦/ ឈ្មោះ អឿន រឹទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៤:៣៥នាទី ចំណុច ផ្ទះសំណង់មិនរៀបរយ ភូមិ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

៧/ ឈ្មោះ ឈឿន សុភ័ស្រ ភេទប្រុស អាយុ ៣២ឆ្នាំ ,៨/ ឈ្មោះ ប្រាក់ រតនា ភេទប្រុស អាយុ ២៥ឆ្នាំ ,៩/ ឈ្មោះ សា គឹមសៃ ភេទប្រុស អាយុ ២៥ឆ្នាំ ,១០/ ឈ្មោះ ហ៊ឹម រ៉ាយុទ្ធ ភេទប្រុស អាយុ ២៣ឆ្នាំ ,១១/ ឈ្មោះ ឆាយ សុភី ភេទប្រុស អាយុ ២៥ឆ្នាំ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង ២១:៤៥នាទី នៅចំណុច ផ្ទះសង់ថ្មី ផ្លូវលំ ភូមិដីថ្មី សង្កាត់គោគឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បច្ចុប្បន្ន ពួកគេទាំង ១១នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕

មតិយោបល់