ព័ត៌មានអន្តរជាតិ

យន្តហោះទម្លាក់គ្រាប់បែកចិន នឹងបង្ហាញវត្តមាននៅឆ្នាំ ២០១៩ខាងមុខ

ចិនៈ យន្តហោះទម្លាក់គ្រាប់បែកប្រភេទ Hong-20 របស់ក្រុងប៉េកាំង ត្រូវបានគេរាយការណ៍ថា នឹងត្រូវដាក់បង្ហាញលើកដំបូងជាសាធារណៈ ក្នុងអំឡុងខួបលើកទី ៧០ នៃកងទ័ពអាកាសរំដោះប្រជាជនចិន នៅឆ្នាំ ២០១៩ខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។

យោងតាមសារព័ត៌មាន The Diplomat និង The Defence Blog បានឲ្យដឹងថា យន្តហោះសម្ងាត់ជាច្រើនគ្រឿងទៀត ក៏នឹងត្រូវដាក់បង្ហាញក្នុងពិធីប្រារព្ធខួប នៃការបង្កើតកងទ័ពអាកាសរបស់ចិនផងដែរ។

ប្រភពដដែល បានបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់បែក H-20 អាចផ្ទុកគ្រាប់រំសេវផ្ទុះយ៉ាងហោចណាស់ ១០ តោន និងហោះហើរបានចម្ងាយជាង ៥,០០០គីទ្បូម៉ែត្រឯណ្ណោះ៕

មតិយោបល់