ស៊ីរីៈ យោតាមលោក Fuad Eliko សមាជិកនៃសម្ព័ន្ធភាពជាតិ សម្រាប់បដិវត្តន៍ស៊ីរី បាននិយាយថា សារៈសំខាន់នៃការដកអាវុធធុនធ្ងន់ ពីសំណាក់ក្រុមបណ្ដាញ ដែលកំពុងប្រតិបត្តិការនៅក្នុងខេត្ត Idlib មិនអាចកំណត់ហួសហេតុពេកទ្បើយ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។
ដោយលោក Eliko បានអះអាងថា ការសម្រេចដកអាវុធធុនធ្ងន់ពីខេត្ត Idlib ត្រូវបានបើកចំហរ ដើម្បីឆ្ពោះទៅរកការដោះស្រាយ ដោយសន្តិភាព។
ក្នុងនោះលោក Eliko បានគូសបញ្ជាក់ថា តំណាងរបស់ក្រុមប្រឆាំងស៊ីរី បានពេញចិត្តនឹងការផ្លាស់ប្តូរ ក៏ដូចជាការបង្កើតតំបន់គ្មានយោធាថ្មីចន្លោះពី ៩-១២ ម៉ាយនៅខេត្ត Idlib តាមបណ្តោយខ្សែបន្ទាត់ព្រំដែន រវាងក្រុមឧទ្ទាម និងកងកម្លាំងរដ្ឋាភិបាល ដើម្បីបញ្ចប់វិវាទរបស់ពួកគេ៕
មតិយោបល់