កូរ៉េខាងជើង: សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) នៅថ្ងៃសៅរ៍នេះបានព្រមានយោធាកូរ៉េខាងត្បូងមិនឱ្យរំលោភចូលទៅក្នុងទឹកដីកូរ៉េខាងជើង នៅក្នុងខ្សែបន្ទាត់ខ័ណ្ឌសីមា ភាគខាងជើងសមុទ្ររបស់ខ្លួនបើមិនដូច្នេះទេពួកគេ (កូរ៉េខាងត្បូង) នឹងប្រឈមមុខនឹងការបាញ់កាំភ្លើងពីកងទ័ពកូរ៉េខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៨ ឧសភានេះ។
នៅក្នុងសេចក្តីជូនដំណឹងដែលបានផ្ញើទៅអាជ្ញាធរកូរ៉េខាងត្បូងដែលជាបុគ្គលិកទូទៅនៃកងទ័ពប្រជាជនកូរ៉េ ហៅកាត់ថា (KPA) បានស្តីបន្ទោសកងទ័ពជើងទឹករបស់កូរ៉េខាងត្បូងសម្រាប់ការបញ្ជូននាវាជាច្រើនចូលក្នុងដែនទឹកកូរ៉េខាងជើង ហើយបន្ទាប់មកបានបាញ់គ្រាប់ផ្លោងកាំភ្លើងគ្រាប់រ៉ុក្កែតនៅទូកចម្លងមួយគ្រឿង ដែលគ្មានអាវុធតបតនៅលើទូកកូរ៉េខាងជើង កាលពីព្រឹកថ្ងៃសុក្រម្សិលមិញ។ សេចក្តីជូនដំណឹងនេះ ត្រូវបានធ្វើឡើងដោយទីភ្នាក់ងារផ្លូវការកូរ៉េខាងជើង ហៅកាត់ថា KCNA។
របាយការណ៍នេះបាននិយាយថា ស្ថានភាពនៅក្នុងដែនទឹកទាំងនោះត្រូវបានឈានទៅដំណាក់កាលខ្លាំងមិនអាចទាយទុកជាមុនបាន។
នៅថ្ងៃដដែលនោះប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងដែលបានស្រង់សម្តីរបស់អគ្គសេនាធិការចំរុះ (JCS) បាននិយាយថានាវាល្បាតមួយគ្រឿងនិងទូកនេសាទមួយពីកូរ៉េខាងជើងបានវិលត្រឡប់ទៅក្រោយពីឆ្លងកាត់ភាគខាងជើងបន្ទាត់ព្រំដែន បន្ទាប់ពីយោធាកូរ៉េខាងត្បូងបានបាញ់ព្រមាន។
ដែនកំណត់ភាគខាងជើងដែនសមុទ្រ ឬ NLL គឺជាបន្ទាត់ដែលមានជម្លោះការបោះបង្គោលព្រំដែនសមុទ្រនៅសមុទ្រលឿងរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង។ ខណៈពេលដែលកូរ៉េខាងជើងមិនដែលបានទទួលស្គាល់ជាផ្លូវការ NLL នេះ កងទ័ពជើងទឹកប្រទេសទាំងពីរបានល្បាតតំបន់នេះឱ្យបានទៀងទាត់ផងដែរ៕
មតិយោបល់