ព័ត៌មានអន្តរជាតិ

អតីតមេបញ្ជាការទ័ពអាកាសអ៊ីស្រាអែល អះអាងថា មានតែរុស្ស៊ីប៉ុណ្ណោះ ដែលអាចនាំអ៊ីរ៉ង់ចេញពីស៊ីរី

អ៊ីស្រាអែលៈ សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងភ្លាមៗបន្ទាប់ពីកងឆ្មាំបដិវត្តអ៊ីស្លាមរបស់អ៊ីរ៉ង់ បានច្រានចោលការអះអាងរបស់កងទ័ពអាកាសអ៊ីស្រាអែល (IDF) ថា បានវាយប្រហារទីតាំងយោធាអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី កាលពីជាងមួយសប្តាហ៍កន្លងទៅ ដោយរាប់បញ្ចូលទាំងឃ្លាំងអាវុធ និងជំរុំហ្វឹកហាត់ នៅក្នុងតំបន់ព្រលានយន្តហោះអន្តរជាតិក្រុងដាម៉ាស ដើម្បីជាឆ្លើយតបនឹងមីស៊ីល ដែលបានបាញ់ទៅកាន់តំបន់ជម្លោះ Golan Heights ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។

អតីតមេបញ្ជាការកងទ័ពអាកាសអ៊ីស្រាអែលលោក Amir Eshel បាននិយាយកាលពីថ្ងៃច័ន្ទថា «មានតែរដ្ឋមួយគត់ប៉ុណ្ណោះ ដែលអាចនាំអ៊ីរ៉ង់ចេញពីប្រទេសស៊ីរី នោះគឺរុស្ស៊ី ហើយក៏គ្មានយោធាបណ្ដាប្រទេសណា មានសមត្ថភាពនាំពួកគេចេញពីសាធារណរដ្ឋអារ៉ាប់ទ្បើយ»។

ថ្លែងក្នុងសន្និសីទមួយ នៅឯវិទ្យាស្ថានស្រាវជ្រាវសន្តិសុខជាតិ លោក Eshel ដែលបានកាន់កាប់តំណែងរបស់លោក រហូតដល់ឆ្នាំ ២០១៧ បានកត់សម្គាល់ថា «ឱកាសដ៏អស្ចារ្យបំផុតមួយ ដើម្បីអាចនាំអ៊ីរ៉ង់ចេញពីស៊ីរីនោះ គឺរុស្ស៊ីនឹងត្រូវធ្វើការប្រឈមមុខចំពោះករណីនេះ ជាមួយយើង»៕

មតិយោបល់