ព័ត៌មានសិល្បៈ និងកម្សាន្ត

វ៉ាន់នីឡា៖ មនុស្សដែលប៉ងធ្វើបាបគេ ទង្វើខ្លួនឯងនឹងធ្វើបាបខ្លួនឯង

ភ្នំពេញៈ តារាចម្រៀងប្រចាំភ្លេងរីខដស៍ កញ្ញា វ៉ាន់នីឡា នៅមុននេះបន្តិចរសៀលថ្ងៃទី១ ខែកក្កដា បានបង្ហាញនូវចំណាប់អារម្មណ៍ដ៏វែងអន្លាយ ស្តីពីគុណ និងទោស ហើយមនុស្សដែលប៉ង់ធ្វើបាបគេ ទង្វើខ្លួនឯងនឹងធ្វើបាបខ្លួនឯង ។
តារាស្រីដែលពើបប្រទះនូវរឿងមិនសមប្រកប ដូចចិត្ត ដោយត្រូវបានជនសង្ស័យម្នាក់ ដែលធ្លាប់ផ្អែមល្អែមស្នេហា ជាមួយនាង ដាច់ចិត្តបង្ហោះរូបភាពអាក្រាតរបស់នាង នៅលើបណ្តាញសង្គមហ្វេសប៊ុក។

វ៉ាន់នីឡា បានសរសេរនៅលើហ្វេសប៊ុកឲ្យដឹងថា មនុស្សគ្រប់រូបមិនថាមានរឺក្រ សរឬក៏ខ្មៅម្នាក់ៗខំធ្វើបុណ្យដាក់ទានបួងសួងសូមឲ្យជួបតែមនុស្សល្អនឹងមានក្តីសុខ ប៉ុន្តែកើតមកជាសត្វលោកចៀសមិនផុតពីការដែលទទួលរងនៅព្យុះភ្លៀងនឹងគង់តែជួបមនុស្សមានឧបាយកល។

តារាស្រីរាងតូចច្រឡឹងបានបន្តថា «មានមនុស្សមួយចំនួនក៏ដូចជាខ្ញុំខ្លួនឯងដែលតែងតែសួរខ្លួនឯងថា ខ្ញុំធ្វើបុណ្យច្រើនណាស់ ចុះហេតុអ្វីក៏រឿងដែលមិនល្អនៅតែកើតឡើងចំពោះខ្ញុំ ? រឺក៏មនុស្សដែលធ្វើល្អរមែងតែជួបនៅផលអាក្រក់? ប៉ុន្តែនៅពេលដែលយើងចំណាយពេលបន្តិចមកពិចារណាទើបយើងយល់ថា ការដែលធ្វើល្អទៅកាន់គេ ទោះគេមិនបានដឹង »។

វ៉ាន់ នីឡា បានបន្តថា ប៉ុន្តែក្នុងចិត្តយើង គឺដឹងច្បាស់ណាស់ គេមិនដឹងរឺគេភ្លេចជាសិទ្ធរបស់គេ យើងមិនអាចដាក់ខសន្យាថា អ្នកឯងត្រូវតែសងគុណខ្ញុំវិញនោះទេការសាងនូវអំពើល្អទោះបីយើងមិនឈ្នះនៅទង្វើរកាយវិការគេខាងក្រៅដែលគេធ្វើដាក់យើងក៏ពិតមែន តែយើងបានឈ្នះចិត្តរបស់គេបាត់ទៅហើយ សេចក្តីស្ងប់សុខគឺស្ថិតនៅលើយើងខ្លួនឯង ដែលគ្មានអ្នកណាអាចផ្តល់ឲ្យយើងបាននោះទេ ។

ប្អូនស្រីលោក សុខ ជំនោរ បានធ្វើការអះអាងថា សំរាប់មនុស្សអាត្មានិយមមួយចំនួនគេរវល់តែបំពេញនៅសេចក្តីត្រូវការរបស់គេ ដោយមើលរំលងមនុស្សក្បែរខ្លួន នឹងពេលខ្លះស្ទើរតែដេញមនុស្សមួយផែនដីនេះចេញ ដើម្បីគេបានគ្រប់គ្រងផែនដីនេះតែឯងផងក៏មិនដឹង .. ចំណែកពពួកមនុស្សដែលមានបំណងប៉ុនប៉ងធ្វើបាបគេ បំផ្លាញគេនោះ គ្មានមនុស្សរឺទេវត្តាឯណាមកដាកទោសអ្នកទេ គឺទង្វើររបស់អ្នកខ្លួនឯងហើយដែលជាអ្នកកាត់ក្តីឲ្យអ្នក , ដោយរស់នៅជាមួយការស្អប់ខ្ពើម ៕

126 123 124 6595_865867066845192_6045397460811401700_n 12227631_850338438398055_1466898045985797064_n 12366246_863767713721794_7563046871731264625_n 12376497_861306993967866_1786020612255125143_n 13533036_973900466041851_4428638899182145682_n 13413754_963438440421387_6455690992365213893_n 13254520_952836018148296_2772488654018074927_n 12400593_877031912395374_7853592424965265497_n 12390964_863261783772387_790295082242841900_n

មតិយោបល់