ព័ត៌មានអន្តរជាតិ

លោក អាបេ ធ្វើដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន

ចិនៈ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បានមកដល់ទីក្រុងប៉េកាំង នៅរសៀលថ្ងៃព្រហស្បតិ៍នេះ សម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការ ទៅកាន់ប្រទេសចិន។ នេះបើយោងតាមសារព័ត៌មាន chinadaily ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។

តបតាមការអញ្ជើញរបស់លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន លោក អាបេ នឹងធ្វើទស្សនកិច្ចនៅចិន ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែតុលា ដែលនេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូង របស់នាយករដ្ឋមន្ត្រីជប៉ុន មិនធ្លាប់មានក្នុងរយៈពេល ៧ ឆ្នាំកន្លងមកនេះ។

ក្រុមអ្នកជំនាញការជឿថា ដំណើរទស្សនកិច្ចរបស់លោក អាបេ នឹងផ្តល់ផលប្រយោជន៍ ដល់ការធ្វើឲ្យប្រសើរឡើងនូវការអភិវឌ្ឍន៍ និងទំនាក់ទំនងទ្វេភាគី។

យោងតាមក្រសួងការបរទេសចិន បានឲ្យដឹងថា មេដឹកនាំចិន នឹងជួបប្រជុំ ក៏ដូចជាធ្វើកិច្ចចរចា ជាមួយលោក អាបេ នៅអំឡុងពេលទស្សនកិច្ច ក្នុងទីក្រុងប៉េកាំង៕

មតិយោបល់