បុរសម្នាក់ និងស្ត្រីម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួននៅក្នុងស្រុក ចាន់ណា ភាគអាគ្នេយ៍នៃខេត្តសុងខ្លា ប្រទេសថៃ ជាប់ព្រំប្រទល់ប្រទេសម៉ាឡេស៊ី ដោយសារពួកគេជាមនុស្សដ៏សំខាន់ដែលបានចូលរួមក្នុងការជួញដូរថ្នាំញៀនយ៉ាងសក ម្មក្នុងប្រទេសថៃ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។
ប៉ូលីសប្រឆាំងគ្រឿងញៀនតំបន់ ៩ ខេត្តសុងខ្លា បានស្ទាក់ចាប់ពួកគេបាននៅប៉ុស្តិ៍ត្រួតពិនិត្យមួយនៅលើផ្លូវហាយវ៉េអាស៊ីដែលជនល្មើលកំពុងជិះរថយន្តឆ្លងកាត់។ ជនល្មើសទី១ឈ្មោះ Jitpanu Sae អាយុ ៣៧ ភេទប្រុស និងម្នាក់ទៀតឈ្មោះ Bulan Tharisuab ភេទស្រី អាយុ ៤២ ឆ្នាំ។ ខណៈឃាត់ខ្លួន ប៉ូលិសបានរកឃើញលុយជាងមួយលានបាតនៅក្នុងរថយន្តរបស់ពួកគេ និង ៥៤ លានបាត ផ្សេងទៀតនៅក្នុងខុនដូពួកគេ។
ស្នងការប៉ូលិសបង្ក្រាបគ្រឿងញៀនលោក Thanawut Sengsui បាននិយាយកាលពីថ្ងៃព្រហស្បតិ៍្តថា ប៉ូលិសបានសង្ស័យជាច្រើនដងលើលោកស្រី Bulan ក្នុងការចូលរួមជាមួយក្រុមជួញដូរគ្រឿងញៀនរបស់ប្តីលោកស្រី រហូតដល់មានការចាប់ខ្លួននៅថ្ងៃនេះតែម្តង។
សូមជំរាបថាស្វាមីរបស់អ្នកស្រី Bulan មានឈ្មោះ Maruslan ជាមេជួញដូរគ្រឿងញៀនដ៏ធំដែលប៉ូលិសម៉ាឡេស៊ីចាប់ខ្លួនបាន កាលពីបីឆ្នាំមុននៅក្នុងរដ្ឋភាគខាងជើងរបស់ប្រទេសម៉ាឡេស៊ី៕
មតិយោបល់