ព័ត៌មានជាតិ

ចោរថ្លើមធំ! គាស់ទ្វារក្លឹប«មីតណាយ» លួចសម្ភារៈ ត្រូវប៉ូលិសចាប់ខ្លួនបាន២នាក់

ភ្នំពេញ: កម្លាំងប៉ុស្តិ៍ចោមចៅ១ បានសហកការជាមួយកម្លាំងប៉ុស្តិ៍ចោមចៅទី២ចុះទៅឃាត់ខ្លួនជនសង្ស័យ២នាក់ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នៅក្នុងភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណ:ដែលជនសង្ស័យទាំង២នាក់ខាងលើកំពុងធ្វើសកម្មភាពឆ្កឹះសោ បន្ទប់ក្លឹបមីតណាយលួចយក សម្ភារ:នៅក្នុងនោះមួយចំនួន។

នគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួននោះទី១ ឈ្មោះ អ៊ូច សុខជា ភេទប្រុស អាយុ២១ឆ្នាំ មុខរបររើសអេតចាយ មានស្រុកកំណើតនៅ ខេត្តតាកែវ។ ទី២ ឈ្មោះ ផន ភា ហៅអាក្រិន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបររើសអេតចាយ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។ កម្លាំងនគរបាលដកហូតបានក្រាមសថ្លា សង្ស័យថ្នាំញៀនមួយកញ្ចប់តូចរួមនឹងសម្ភារ:ដែលលួចបានផងដែរ។

ប្រភពដដែលបានបន្តថា នៅមុនពេលចាប់ខ្លួនជនសង្ស័យទាំង២នាក់បានធ្វើសកម្មភាពឆ្កឹះបន្ទប់ក្លឹបមីតណាយលួចយកសម្ភារ:ខាងលើ។ ពេលនោះម្ចាស់ក្លឹបបានប្ដឹងនគរបាលប៉ុស្តិ៍ចោមចៅ១ឲ្យជួយអន្តរាគមន៍ទើបនគរបាលធ្វើការស្រាវជ្រាវតាមចាប់បាន។ ក្រោយពេលចាប់ខ្លួនជននោះបានសារភាពរបស់ជនសង្ស័យពេលធ្វើសកម្មភាពប្រើឧបករណ៍សម្រាប់ឆ្កឹះសោលួចសម្ភារ:ទាំងនោះមែន។បន្ទាប់មកនគរបាលប៉ុស្តិ៍ចោមចៅ១បាននាំខ្លួនទៅសួរនាំបន្តនិងកសាងសំណុំរឿងបញ្ជូនទៅកាន់ផ្នែកព្រហ្មទណ្ឌនៃអធិកាដ្ឋាននគរបាលខណ្ពោធិ៍សែនជ័យរង់ចាំបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕

មតិយោបល់