ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីដ៏ខ្លាំងកម្រិត ៦.៨ រ៉ិចទ័រ វាយប្រហារនៅក្រិក ខណៈមានសញ្ញាព្រមានពីរលកស៊ូណាមី

ក្រិកៈ យោងតាមទីតាំងភូមិសាស្ត្រអាមេរិក បានឲ្យដឹងថា គ្រោះរញ្ជួយដីដ៏ខ្លាំងកម្រិត ៦.៨ រ៉ិចទ័រ វាយប្រហារនៅឆ្នេរសមុទ្រ Ionian ប្រទេសក្រិក។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨។

ហេតុការណ៍នេះ បានកើតទ្បើងនៅវេលា ១ និង ៥៤ នាទីទៀបភ្លឺឈានចូលថ្ងៃសុក្រទី២៦ ខែតុលានេះ ចម្ងាយប្រហែល ៥០ ម៉ាយពីទីក្រុង Pyrgos និង ១៧៥ ម៉ាយពីរដ្ឋធានី Athens។

ពាក់ព័ន្ធនឹងករណីនេះ មជ្ឈមណ្ឌលរញ្ជួយដីនៅទ្វីបអឺរ៉ុប និងមេឌីទែរ៉ាណេ (EMSC) បានរាយការណ៍ទាក់ទងនឹងការប្រែប្រួលកម្រិតទឹកសមុទ្រ ព្រមទាំងបានព្រមានអំពីរលកយក្សស៊ូណាមីផងដែរ៕

មតិយោបល់