កាលពីថ្ងៃសុក្រ ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានប្រកាសថា សហរដ្ឋអាមេរិកលែងមានការអត់ធ្មត់ទៀតហើយចំពោះកម្មវិធីអាវុធនុយក្លេអ៊ែរនិងកាំជ្រួចមីស៊ីលរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង នៅពេលដែលលោកប្រធានាធិបតីបានជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូងនៅឯសេតវិមាន។ នេះបើយោងតាមសារព័ត៌មាន BBC របស់ប្រទេសអង់គ្លេស ចេញផ្សាយនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧។ ប្រធានាធិបតីលោក ត្រាំ បាននិយាយសំដៅលើវិធីដោះស្រាយរបស់អតីតប្រធានាធិបតីអាមេរិកថា សករាជនៃការអត់ធ្មត់យ៉ាងខ្លាំងជាមួយរបបកូរ៉េខាងជើងបានទទួលបរាជ័យ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលភាពអត់ធ្មត់នោះបានទទួលបរាជ័យ ហើយនិយាយតាមត្រង់ ការអត់ធ្មត់នោះបានចប់ហើយ។ បន្ទាប់ពីការពិភាក្សាដែលមានរយៈពេល៣០នាទីយូរជាងការគ្រោងទុក ប្រធានាធិបតីកូរ៉េខាងត្បូងលោក…
មតិយោបល់