ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ទត់ មួយបានកើតឡើង ដោយរថយន្តឡង់គ្រីស័រ បើកបុកម៉ូតូ មួយគ្រឿង អូសជិតជាង១គីឡូម៉ែត្រ បណ្តាលឲ្យសាកសព ខ្ទាចចេញពីក្រោមរថយន្ត ចំណែកឯម៉ូតូគៀបជាប់ក្រោមរថយន្តរហូត។ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០២និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោជាតិលេខ២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហេង វឌ្ឍនា ភេទប្រុស អាយុ២១ មុខរបរជំនួយការការវាស់វែង នៅបុរី ប៉េង ហួត មានទីលំនៅភូមិចន្លោះខាងកើត ឃុំគៀនជ័រលាំង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។
បើតាមសាក្សីបានឃើញហេតុការណ៍ប្រាប់ឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BB.8356 បើកបរក្នុងល្បឿនយឺត ពីទិសដៅភ្នំពេញ ទៅក្រុងតាខ្មៅ ស្រាប់តែដល់កន្លែងកើតហេតុ មានរថយន្តឡង់គ្រ៊ីសរ័ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2A.9990 បើកបរក្នុងល្បឿនលឿន ពីភ្នំពេញ មកក្រុងតាខ្មៅ ក្នុងទិសដៅស្របគ្នា បានបុកចំពីក្រោយម៉ូតូ អូសជិតជាង១គីឡូម៉ែត្រ រហូតដល់ភូមិដើមគ សង្កាត់ដើមមាន ក្រុងតាខ្មៅ ទើបម្ចាស់រថយន្ត បើកទ្វាររត់គេចខ្លួនបាត់ស្រមោល។
ភ្លាមៗនោះ ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅ និងចរាចរណ៍ខណ្ឌមានជ័យ ចុះមកកន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង និងយករថយន្តទៅរក្សាទុកនៅការិយាល័យក្រុង ដើម្បីចាត់ការតាមនិតិវិធី៕
មតិយោបល់