ភ្នំពេញៈ កាលពីវេលាម៉ោង៣ និង៣៥០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ ធ្វើអត្តឃាតដោយលោតពីលើអគារ ក្នុងសាកលវិទ្យាល័យការពារជាតិ អគារB ស្ថិតភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
សពជនរងគ្រោះឈ្មោះ រិន រី ភេទប្រុស អាយុប្រហែល៤៥ឆ្នាំ ឋានៈវរសេនីយ៍ត្រី មកពីកងពលតូចអន្តរាគមន៍ស្មើជើងលេខ១៤ នៅពោធិ៍សាត់ ជាសិក្ខាកាមជំនាន់ទី២ ឆ្នាំទី១ វគ្គបរិញ្ញាប័ត្រជាន់ខ្ពស់ អប់រំចិត្តសាស្ត្រ មានទីលំនៅភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឲ្យដឹងថា នៅពេលកើតហេតុ គេបានប្រទះឃើញជនរងគ្រោះខាងលើដេកនៅលើឥដ្ឋ នឹកស្មានថាជនរងគ្រោះស្រវឹងទើបដេកបែបនេះ ក្រោយមកក៏ភ្ញាក់ផ្អើល ពេលបានដឹងថា ជនរងគ្រោះ
ខាងលើលោតសម្លាប់ខ្លួនពីលើអគារនោះ។
ប្រភពដដែលបន្តថា ជនរងគ្រោះបានលោតសម្លាប់ខ្លួន នៅវេលាម៉ោងប្រហែល១២រំលងអធ្រាត្រ ដោយសារពេលនោះ មានគេបានឮសំទ្បេងធ្លាក់ ប៉ុន្តែពុំមាននរណាចាប់អារម្មណ៍នោះទេ ស្រាប់តែព្រលឹមឡើង សិក្ខាកាមបានក្រោកហាត់ប្រាណ ក៏មានការផ្អើលបែបនេះ។
សូមជំរាបថា ពាក់ព័ន្ធនឹងការធ្វើអត្តឃាត់នេះ គេនៅមិនទាន់ដឹងច្បាស់ទេ៕
មតិយោបល់